(ភ្នំពេញ)៖ គិតត្រឹមយប់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៥,៣០៧,៦៨៣នាក់។ ក្នុងនោះរួមមាន៖
១៖ ចាប់ពីអាយុ១៨ឆ្នាំឡើង ១០,៤០០,៤៨១នាក់
២៖ ចាប់ពីអាយុ១២ដល់១៨ឆ្នាំ ១,៨៥២,៥៨១នាក់
៣៖ ចាប់ពីអាយុ០៦ដល់១២ឆ្នាំ ២,១០៥,២៨៦នាក់
៤៖ អាយុ៥ឆ្នាំ ៤៣៦,៧៨៧នាក់
៥៖ អាយុ៣ឆ្នាំដល់៥ឆ្នាំ ៥១២,៥៤៦នាក់
ដោយឡែកសម្រាប់អ្នកបានចាក់ដូសទី៣មានចំនួន ១០,៧៤៨,៣៦៨នាក់, ដូសទី៤ចំនួន ៥,៣៥៩,៨៧៦នាក់, ដូសទី៥ចំនួន ២,០២៨,៨៨០នាក់ និងដូសទី៦ចំនួន ៥៣៧,៥៩៦នាក់។
នេះបើយោងតាមរបាយការណ៍ផ្លូវការពីក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃនេះ៕