(ភ្នំពេញ)៖ ក្ដីកង្វល់របស់ប្រជាពលរដ្ឋ ដែលពុំមានមានលទ្ធភាពគ្រប់គ្រាន់ក្នុងការទិញ និងបង់រំលស់ផ្ទះ ដោយត្រូវការប្រាក់កក់ និងអត្រាបា្រក់ខ្ពស់ តែបញ្ហាទាំងអស់នេះ ត្រូវបានដោះស្រាយ យ៉ាងងាយស្រួលបំផុតជាមួយនឹង គម្រោងថ្មី បុរី ឌឹផ្លរ៉ា ឌឹវើប៊ីណា (The Flora The Verbina) គឺមិនតម្រូវឲ្យលោកអ្នកកក់ប្រាក់ សូម្បីមួយកាក់មួយសេនឡើយ ហើយអាចបង់រំលោះដល់ទៅរយៈពេល២០ឆ្នាំឯណោះ ដោយអត្រាការប្រាក់០% រហូតដល់ផ្ទះសាងសង់រួចរាល់ជាស្ថាពរ ពិសេសបង់ត្រឹម៦២៩ដុល្លារប៉ុណ្ណោះ ក្នុងមួយខែ។
ទន្ទឹមនឹងនេះ គម្រោងថ្មី បុរី ឌឹផ្លរ៉ា ឌឹវើប៊ីណា បានចាប់បើកលក់ពីថ្ងៃផ្សាយដំណឹងនេះតទៅ ដែលមានលក់ប្រភេទផ្ទះ វីឡាភ្លោះ Twin-B , វីឡាកូនកាត់ LH-1 (២ជាន់) ,វីឡាកូនកាត់ LH-2 (៣ជាន់), ផ្ទះល្វែងអាជីវកម្ម Shop House ហើយមានទាំងអាងហែលទឹក ក្លឹបហាត់ប្រាណ ស្ទីម សូណា ចាកូស៊ី មជ្ឈមណ្ឌលពាណិជ្ជកម្ម ផ្សាទំនើប ឌឹ ផ្លរ៉ា សួនច្បារ និងកន្លែងកម្សាន្តជាច្រើនកន្លែងទៀត។
ជាងនេះទៅទៀត គម្រោងទី១ របស់បុរី The Flora បានទទួលជោគជ័យខ្ពស់មែនទែន ហួសពីការរំពឹងទុកទៅទៀត ហើយរហូតមកទល់នឹងពេលនេះ អតិថិជនជាច្រើន កំពុងតែរង់ចាំកក់នូវគម្រោងថ្មីនេះ ដូច្នេះនឹងមានកម្មវិធីពិសេសៗជាច្រើន ដើម្បីជាការអរគុណដល់ការគាំទ្រ និងលើកទឹកចិត្ដដល់អតិថិជនថែមទៀតផង ។
ពិសេសជាមួយនឹងទីតាំងគម្រោងដ៏ល្អប្រសើរនេះ គឺស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ៦A ចំណាយពេលត្រឹម១៥នាទី ពីស្ពានជ្រោយចង្វារ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដែលបង្កើតភាពងាយស្រួលក្នុងការរស់នៅ បែបទំនើបស៊ីវីល័យ ជាមួយគ្រួសារយ៉ាងមានសុភមង្គល ដល់អតិថិជនថែមទៀតផង។
សូមកុំឲ្យឱកាសដ៏ល្អនេះ កន្លងផុតឲ្យសោះ ! ព័ត៌មានលម្អិត សូមទំនាក់ទំនងមកកាន់លេខទូរស័ព្ទ៖ (010/087) 366 886, 011 67 67 26/ 011 76 76 10/ 011 67 67 38/ 061 77 67 67/ 088 57 57 888 ឬចូលទៅកាន់ គេហទំព័រ www.boreytheflora.com, ហ្វេសប៊ុក www.facebook.com/theflora៕