(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ មានដូចខាងក្រោម៖
- ព័ត៌មាន Fresh News
១៖ ក្រសួងសុខាភិបាល៖ ថ្ងៃនេះគ្មានអ្នកឆ្លងជំងឺកូវីដ១៩នោះទេ ខណៈអ្នកជាសះស្បើយក៏គ្មានដែរ
២៖ លោក ចូ បៃដិន រងការចោទប្រកាន់ថាគិតតែពីប្រយោជន៍យុទ្ធសាស្ត្រ ដោយមិនអើពើពីសិទ្ធិមនុស្សនៅវៀតណាម និងឥណ្ឌា
៣៖ ក្រសួងការបរទេស ប្រកាសអំពី ទស្សនកិច្ចផ្លូវការរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែតទៅកាន់ប្រទេសចិន ចាប់ពីថ្ងៃទី១៤ ដល់១៦ ខែកញ្ញា ឆ្នាំ២០២៣
៤៖ ប្រធានាធិបតីកូរ៉េខាងត្បូង៖ ចិនត្រូវតែដើរតួនាទីប្រកបដោយទំនួលខុសត្រូវ ក្នុងការទប់ស្កាត់ការគំរាមកំហែងរបស់កូរ៉េខាងជើង
៥៖ អាជ្ញាធរជាតិអប្សរា ប្រកាសព័ត៌មានមួយ ក្រោយវិទ្យុអាស៊ីសេរី ផ្សាយព័ត៌មានស្តីពី «អង្គការលើកលែងទោសអន្តរជាតិ ស្នើគណៈកម្មាធិការបេតិកភណ្ឌពិភពលោក ពិនិត្យមើលការបណេ្តញចេញដោយបង្ខំនៅតំបន់អង្គរ» ដែលធ្វើឲ្យមហាជនយល់ច្រឡំ
៦៖ Reuters: អ៊ុយក្រែន អាចនឹងទទួលបានមីស៉ីលរយៈចម្ងាយឆ្ងាយ បំពាក់គ្រាប់បែកចង្កោមពីសហរដ្ឋអាមេរិក
៧៖ គ.ជ.ប អំពាវនាវពលរដ្ឋទើបគ្រប់អាយុ១៨ឆ្នាំ មិនទាន់ចុះឈ្មោះបោះឆ្នោត សូមអញ្ជើញទៅចុះឈ្មោះឱ្យបានគ្រប់ៗគ្នានៅតាមសាលាឃុំសង្កាត់ ដែលខ្លួនកំពុងរស់នៅ
៨៖ មុនជំនួបលោក គីម និងលោក ពូទីន! សហរដ្ឋអាមេរិក គំរាមដាក់ទណ្ឌកម្ម បើកូរ៉េខាងជើងលក់អាវុធឱ្យរុស្ស៉ី
៩៖ ក្រសួងពាណិជ្ជកម្ម កំពុងតាមដានជាប់ជានិច្ច ចំពោះការកើនឡើងតម្លៃអង្ករលើទីផ្សារ បើប៉ះពាល់ជីវភាពពលរដ្ឋនឹងធ្វើអន្តរាគមន៍ភ្លាម
១០៖ ក្រសួងការពារជាតិកូរ៉េខាងត្បូង ជឿថារថភ្លើងពាសដែករបស់លោក គីម ជុងអ៊ុន ឆ្លងដែនចូលទឹកដីរុស្ស៉ីហើយ
១១៖ ទូទាំងប្រទេស៖ សរុបការចាក់វ៉ាក់សាំងកូវីដ១៩ បានចំនួន ១៥,៣០៧,៥៦៥នាក់, ដូសទី៣ចំនួន ១០,៧៤៧,៨២៩នាក់, ដូសទី៤ចំនួន ៥,៣៥៩,០៨៨នាក់, ដូសទី៥ចំនួន ២,០២៨,០១៩នាក់ និងដូសទី៦ចំនួន ៥៣៧,២៦២នាក់ (គិតត្រឹមថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣)
១២៖ អាមេនីធ្វើសមយុទ្ធយោធាជាមួយអាមេរិក ចំពោះមុខការធ្លាក់ចុះទំនាក់ទំនងជាមួយរុស្ស៉ី
១៣៖ បច្ចុប្បន្នភាពប្រចាំថ្ងៃ៖ គិតត្រឹមព្រឹកថ្ងៃ១២ ខែកញ្ញា ការឆ្លងតំបន់អាស៊ានមានអ្នកឆ្លងកូវីដ១៩ មានការប្រែប្រួលតិចតួច ខណៈអ្នកឆ្លងមានចំនួនជាង៣៦.៣លាននាក់
១៤៖ មន្រ្តីជាន់ខ្ពស់ចិនមួយរូប នឹងបំពេញទស្សនកិច្ចទៅកាន់ប្រទេសគុយបា ប្រេស៉ីល និងអេហ្ស៉ីប ក្នុងខែកញ្ញានេះ
១៥៖ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិនមានជាង ៨ពាន់លានដុល្លារ កើនឡើងតិចតួច នៅរយៈពេល ៨ខែឆ្នាំនេះ
១៦៖ ហេតុអ្វីបានជាទាំងសហរដ្ឋអាមេរិក និងរុស្ស៊ីសាទរចំពោះសេចក្តីថ្លែងការណ៍កំពូល G20?
១៧៖ អត្ថប្រយោជន៍១០ចំណុច ដែលរដ្ឋាភិបាលបន្តផ្តល់ជូនកម្មករក្នុងអាណត្តិថ្មី
១៨៖ តៃវ៉ាន់អះអាងថា ចិនកំពុងពង្រឹងកម្លាំងយោធាជើងអាកាស តាមតំបន់បណ្តោយឆ្នេរនៅទល់មុខដែនកោះនេះ
១៩៖ វិភាគអន្តរជាតិ៖ តើសហរដ្ឋអាមេរិក អាចអូសទាញវៀតណាម បានយ៉ាងដូចម្ដេច?
- ព័ត៌មាន Fresh News Plus
១៖ កីឡាករសំខាន់ៗ ១១នាក់ ដែលផុតកិច្ចសន្យាក្នុងក្លិប នៅពេលចប់រដូវកាលនេះ
២៖ Pogba អាចជាប់ពន្ធនាគារ ៤ឆ្នាំ ក្រោយធ្វើតេស្តរកឃើញសារធាតុញៀន
៣៖ BLACKPINK នឹងបើកហាង Pop-up Store នៅទីក្រុងសេអ៊ូល ដើម្បីឲ្យអ្នកគាំទ្រអាចទៅទិញដោយផ្ទាល់បាន
៤៖ CEO ថ្មីរបស់ Alibaba Cloud ចាប់ផ្តើមចូលកាន់តួនាទីហើយ
៥៖ V សមាជិក BTS បំបែកកំណត់ត្រាក្លាយជាតារា K-POP ទោលលក់អាល់ប៊ុមបានច្រើនបំផុត
៦៖ គោព្រៃកម្ពុជា យកឈ្នះម៉ាកាវ ៤-០ ក្នុងជំនួបមិត្តភាពអន្តរជាតិ បង្កើនបច្ចេកទេសត្រៀមជម្រុះ World Cup
៧៖ AFC U23៖ កម្ពុជា ត្រូវការឈ្នះម្ចាស់ផ្ទះអារ៉ាប៊ីសាអូឌីត ដើម្បីឡើងវគ្គ ១៦ក្រុមចុងក្រោយ
៨៖ Meta គ្រោងបញ្ចេញ AI ផ្ទាល់ខ្លួនដែលមានសមត្ថភាពអាចប្រកួតប្រជែងនឹង OpenAI បាន
Download & Join គ្រប់បណ្តាញព័ត៌មាន Fresh News ដើម្បីទទួលបានព័ត៌មានថ្មីៗផ្លូវការ
http://onelink.to/freshnews (App)
https://t.me/freshnewsasia (Telegram)