(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នឹងអញ្ជើញជួបប្រជុំសំណេះសំណាលជាមួយទីប្រឹក្សាក្រសួងព័ត៌មានទាំងអស់ នៅថ្ងៃព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ ខាងមុខនេះ។
តាមសេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣នេះ ពិធីនឹងធ្វើឡើងនៅសាលចតុម្មុខមង្គល ជាន់ទី១២ នៃទីស្តីការក្រសួងព័ត៌មាន៕