(កំពង់ធំ)៖ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក និងលោក ប៊ុន ឈួន ប្រធានក្រុមប្រឹក្សាស្រុក នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ បាននាំអំណោយសប្បុរសធម៌ចែកជូនលោកយាយ លោកតា ទីទ័លក្រចំនួន ២០គ្រួសារ ដែលមកពីភូមិថ្មអណ្តែត ឃុំជ្រលង ស្រុកតាំងគោក។
អំណោយដែលទទួលក្នុងម្នាក់ៗទទួលបាន អង្ករ២៥ គីឡូ មី១កេស ទឹកត្រី ទឹកស៊ីអីវ ១យួរ ត្រីខ១យួរ និងឃីត ១ឈុតធំ។
អភិបាលស្រុកតាំងគោក ក៏បានពាំនាំការផ្តាំផ្ញើរសួរសុខទុក្ខ ពីថ្នាក់ដឹកនាំលោកតែងតែដាស់តឿន និងផ្តល់ជាគំនិតឱ្យថ្នាក់ដឹកនាំភូមិ ឃុំ ស្រុក ធ្វើយ៉ាងម៉េចចុះជាប់ជាមួយប្រជាពលរដ្ឋរបស់យើងនៅតាមមូលដ្ឋានតាមផ្ទះ ចុះទៅសួរសុខទុក្ខ បងប្អូនមាមីងយើងហើយដឹងពីការលំបាក ពីការសប្បាយពីសំណូមពរ ពីតម្រូវការទាំងឡាយរបស់ប្រជាពលរដ្ឋដែលទាមទារឱ្យយើងដឹង ដើម្បីធ្វើការរួមគ្នាក្នុងការដោះស្រាយ។
លោកក៏បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋដែលបានទៅបោះឆ្នោត ព្រោះការបោះឆ្នោតជាមូលដ្ឋាននៃប្រជាធិបតេយ្យ និងជាកាតព្វកិច្ចជាពលរដ្ឋល្អម្នាក់ក្នុងសង្គមដែលបានជ្រើសរើសថ្នាក់ដឹកនាំប្រទេស ដើម្បីរក្សាសុខសន្តិភាព និងការអភិវឌ្ឍ។
ជាចុងក្រោលោកអភិបាលស្រុកបានណែនាំដល់អាជ្ញាធរមូលដ្ឋានទាំងអស់ ជាពិសេសមេឃុំ និងមេភូមិ ដែលធ្វើការ និងរស់នៅផ្ទាល់ជាមួយប្រជាពលរដ្ឋ ត្រូវខិតខំបំពេញការងាររបស់ខ្លួនដោយទទួលខុសត្រូវខ្ពស់ ក្នុងការផ្តល់សេវាសាធារណៈនានាជូនប្រជាពលរដ្ឋ និងត្រូវខិតខំដោះស្រាយបញ្ហាប្រឈមនានា ដែលកើតមានឡើងនៅមូលដ្ឋានឱ្យបានល្អ និងឆាប់រហ័ស ជាពិសេសចូលរួមអនុវត្តន៍នូវគោលនយោបាយភូមិ ឃុំមានសុវត្ថិភាពឱ្យមានប្រសិទ្ធភាពខ្ពស់៕