(ភ្នំពេញ)៖ សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣នេះ បានចេញមកបំភ្លឺបន្ថែមជុំវិញ ប្រាក់ខែកម្មកររោងចក្រកាត់ដេរនៅកម្ពុជា។
សមាគមបញ្ជាក់ថា បច្ចុប្បន្ននេះកម្មករនិយោជិតម្នាក់ៗទទួលបានប្រាក់ឈ្នួលសរុបជាមធ្យមចំនួន ២៧៥ដុល្លារអាមេរិកក្នុង១ខែ ឫ ៣,៣០០ដុល្លារក្នុង១ឆ្នាំ។ បន្ថែមពីលើនេះ កម្មករនិយោជិតក៏ទទួលបាននូវប្រាក់បំណាច់អតីតភាពការងារចំនួន៥% បន្ថែមទៀតនូវរៀងរាល់៦ខែម្តង។ ក្នុងពេលធ្វើការ កម្មករនិយោជិតទាំងអស់ទទួលបាននូវការធានារ៉ាប់រងគ្រោះថ្នាក់ការងារ និងការធានារ៉ាប់រងសុខភាពផងដែរ។ នៅពេលដល់អាយុចូលនិវត្តន៍ កម្មករនិយោជិតទាំងអស់ក៏នឹងទទួលបាននូវប្រាក់សោធនផងដែរ៕
ខាងក្រោមនេះជាសេចក្តីបំភ្លឺរបស់ TAFTAC: