(ភ្នំពេញ)៖ ដោយមានកិច្ចសហការជាមួយវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) ក្រសួងព័ត៌មាន នឹងរៀបចំធ្វើបាឋកថាក្រោម ប្រធានបទស្ដីពី «កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់៖ ទិដ្ឋភាពភូមិសាស្ត្រនយោបាយ និងភូមិសាស្ត្រសេដ្ឋកិច្ច» នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង០៩៖០០នាទីព្រឹក នៅទីស្តីការក្រសួងព័ត៌មាន សាលចតុម្មុខមង្គល។

ក្នុងសេចក្ដីជូនដំណឹងដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានបញ្ជាក់ថា បាឋកថានេះ ក្រោមអធិបតីភាព លោកសាស្ត្រាចារ្យបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន៕