(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើន​បាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

​១៖ ក្រសួងសុខាភិបាល៖ ថ្ងៃនេះមិនមានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩នោះទេ ខណៈអ្នកជាសះស្បើយក៏គ្មានដែរ

២៖ អ៊ុយក្រែន អះអាងពីការដណ្តើមបានមកវិញបន្ថែមទៀត នូវទឹកដីភាគខាងកើត និងភាគខាងត្បូង

៣៖ សេចក្តីព្រាងច្បាប់ ស្តីពីការបង្កើតក្រសួងអធិការកិច្ច និងរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ឆ្លងផុតគណៈកម្មការជំនាញរដ្ឋសភាហើយ

៤៖ ចិននឹងផ្តល់ជំនួយមនុស្សធម៌ជាទឹកប្រាក់២០០,០០០ដុល្លារ ដល់ប្រទេសម៉ារ៉ុកដែលរងគ្រោះរញ្ជួយដីធ្ងន់ធ្ងរ

៥៖ លោក ពុយ គា និយាយអំពីរឿងក្រៅឆាក ដែលឥណ្ឌា ចង់ប្តូរឈ្មោះ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន នាទីក្រុងហ្សាការតា

៦៖ មេបក្សប្រឆាំងឥណ្ឌា រិះគន់ផែនការរបស់នាយករដ្ឋមន្រ្តី ម៉ូឌី ដែលចង់ប្តូរឈ្មោះប្រទេសទៅជា Bharat

៧៖ ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៧ ខែកញ្ញា, អាចមានភ្លៀងធ្លាក់ពីខ្សោយទៅបង្គួរ

៨៖ អាមេរិកនិងអឺរ៉ុបគ្រោងអនុវត្តពន្ធគយថ្មីលើដែកចិន ដើម្បីបញ្ចប់ជម្លោះពាណិជ្ជកម្មសម័យ ដូណាល់ ត្រាំ

៩៖ អគ្គស្នងការនគរបាលជាតិ សម្រេចដកហូតមុខតំណែង មេប៉ុស្ដិ៍សំព្រោជ ស្រុកស្ទោង ឲ្យមកជាមន្ដ្រី ក្រោយធ្លាប់មានប្រវត្តិពាក់ព័ន្ធបទឧក្រិដ្ឋ

១០៖ លោក ចូ បៃដិន ថាវិបត្តិសេដ្ឋកិច្ចរបស់ចិន នឹងមិនជំរុញឱ្យមានការប្រើកម្លាំងយោធាលើតៃវ៉ាន់ នោះទេ

១១៖ បច្ចុប្បន្នភាពប្រចាំថ្ងៃ៖ គិតត្រឹមព្រឹកថ្ងៃ១១ ខែកញ្ញា ការឆ្លងតំបន់អាស៊ានមានអ្នកឆ្លងកូវីដ១៩ មានការប្រែប្រួលតិចតួច ខណៈអ្នកឆ្លងមានចំនួនជាង៣៦.៣លាននាក់

១២៖ នាយករដ្ឋមន្ត្រីថ្មីរបស់ថៃ កំណត់ទិសដៅកំណើនសេដ្ឋកិច្ច ៥ភាគរយ

១៣៖ ៨ខែឆ្នាំនេះ កម្ពុជាទទួលបានអ្នកដំណើរតាមផ្លូវអាកាសជាង ៣.៤លាននាក់ កើនឡើងជាង ១៨០%

១៤៖ ភ្នំភ្លើង Kilauea នៅរដ្ឋហាវ៉ៃរបស់សហរដ្ឋអាមេរិក ផ្ទុះជះកម្អែភ្លើងជាលើកទី៣ ក្នុងឆ្នាំនេះ

១៥៖ តួលេខនៃការចរចាប្រាក់ឈ្នួលមិនទាន់ប្រែប្រួល ដោយសហជីពរក្សាជំហរ ២១៥ដុល្លារ និយោជកហ៊ានត្រឹម ២០១ដុល្លារដដែល

១៦៖ អាមេរិកនិងវៀតណាម ព្រមានប្រឆាំងការគំរាមកំហែងឬការប្រើប្រាស់កម្លាំងបាយ នៅតំបន់សមុទ្រចិនខាងត្បូងដែលមានបញ្ហាវិវាទ

១៧៖ លោក អាន់វ៉ា៖ ប្រទេសម៉ាឡេស៉ីកំពុងកំណត់គោលដៅកំណើនសេដ្ឋកិច្ច យ៉ាងហោច៥ភាគរយប្រចាំឆ្នាំ រហូតដល់ឆ្នាំ២០២៥

១៨៖ អូស្រ្តាលី និងឥណ្ឌូណេស៉ី បញ្ជូនរថក្រោះប្រយុទ្ធ ចូលរួមក្នុងសមយុទ្ធដឹកនាំដោយសហរដ្ឋអាមេរិក

១៩៖ រដ្ឋមន្រ្តីការបរទេសអង់គ្លេស នឹងព្រមានពីការគំរាមកំហែងរបស់អ៉ីរ៉ង់ ក្នុងដំណើរទស្សនកិច្ចទៅកាន់អ៉ីស្រាអែល

២០៖ អ្នកនៅមានជីវិតពីការរញ្ជួយដីក្នុងប្រទេសម៉ារ៉ុកស្វែងរកជំនួយ ខណៈចំនួនអ្នកស្លាប់កើនលើស ២,១០០នាក់

២១៖ តៃវ៉ាន់ អះអាងពីវត្តមានក្បួននាវាចម្បាំងចិន ក្នុងតំបន់ប៉ាស៊ីហ្វិកភាគខាងលិច

២២៖ លោក ម៉ាក្រុង៖ កិច្ចប្រជុំកំពូល G20 នៅញូវដេលី បញ្ជាក់ពីភាពឯកោរបស់រុស្ស៉ី

២៣៖ សហរដ្ឋអាមេរិក និងវៀតណាម ឯកភាពគ្នាពង្រឹងទំនាក់ទំនងឱ្យកាន់តែ ស៊ីជម្រៅ ខណៈព្រួយបារម្ភកាន់តែខ្លាំងពីចិន

- ព័ត៌មាន Fresh News Plus

១៖ Apple បានខាតបង់ទឹកប្រាក់អស់ខ្ទង់ ២០០ពាន់លានដុល្លារត្រឹមតែរយៈពេល ២ថ្ងៃក្នុងប្រទេសចិន

២៖ Ed Sheeran សម្រេចចិត្តភ្លាមៗ ដើម្បីលុបចោលការប្រគំតន្ត្រីនៅ Las Vegas ក្រោមហេតុផលសុវត្ថិភាពរបស់អ្នកគាំទ្រ

៣៖ ភាគហ៊ុន Alibaba ធ្លាក់ចុះខ្ទង់ ៤ភាគរយ ក្រោយ CEO ផ្នែក Cloud ប្រកាសលាលែងពីតំណែង

៤៖ ជើងឯក US Open 2023 បានទៅលើកីឡាករ Novak Djokovic និងកីឡាការិនីម្ចាស់ផ្ទះ Coco Gauff វ័យ ១៩ឆ្ន

៥៖ លោក Hansi Flick ត្រូវបានបណ្តេញចេញពីតំណែង ក្រោយដឹកនាំក្រុមអាល្លឹម៉ង់ លេងចាញ់ជប៉ុន ៤-១ ជំនួបមិត្តភាព

៦៖ លោក Rubiales លាលែងពីតំណែងប្រធានសហព័ន្ធ ដើម្បីបើកផ្លូវអេស្ប៉ាញដេញថ្លៃធ្វើម្ចាស់ផ្ទះ World Cup 2030