(ភ្នំពេញ)៖ អ្នកនាំពាក្យអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ ចេញសេចក្ដីប្រកាសព័ត៌មាន ស្តីពីការធ្វើសមយុទ្ធសុខាភិបាលរួមគ្នា រវាងកងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន មានឈ្មោះថា " ទេវតាសន្តិភាព-ឆ្នាំ២០២៣" ។

សមយុទ្ធនេះមានរយៈពេល ១៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋានទ័ពពិសេស របស់កងទ័ពជើងគោក ដោយកងទ័ពកម្ពុជាមានកម្លាំងចូលរួមចំនួន ៥៩៥ នាក់ កងទ័ពរំដោះប្រជាជនចិន ចំនួន ១២៦ នាក់។

ឧត្តមសេនីយ៍ទោ ថោង សូលីម៉ូ អ្នកនាំពាក្យអគ្គបញ្ជាការដ្ឋាន បានគូសបញ្ជាក់ថា នៅក្នុងអំឡុងពេលនៃការធ្វើសមយុទ្ធនេះ ក្រុមគ្រូពេទ្យចិន និងក្រុមគ្រូពេទ្យកម្ពុជា ក៏មានធ្វើការពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃផងដែរ។

ហេតុនេះ សូមប្រជាពលរដ្ឋអញ្ជើញទៅចុះឈ្មោះចាប់ពីថ្ងៃជូនដំណឹងនេះតទៅ នៅមន្ទីរពេទ្យព្រះកេតុមាលា និងមន្ទីរពេទ្យយោធភូមិភាគទី៤ នៅខេត្តសៀមរាប។ ការពិនិត្យព្យាបាលជំងឺនៅថ្ងៃទី២២-២៣ ខែកញ្ញា ឆ្នាំ២០២៣។

ខាងក្រោមនេះជាខ្លឹមសារទាំងស្រុង នៃសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យអគ្គបញ្ជាការដ្ឋាន៖