(ភ្នំពេញ)៖ សមាគមសមាធិព្រះធម៌-កម្ពុជា ដែលមានឧកញ៉ា កែវ មុំ ប្រធាន បានដំណើរការវគ្គសមាធិព្រះធម៌ ឬ សមាធិចក្រា វគ្គទី២០ នៅរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ម្សិលមិញ។
ក្នុងឱកាសនោះ ឧកញ៉ា កែវ មុំ បានឲ្យដឹងថា ការធ្វើសមាធិព្រះធម៌ គឺដើម្បីចម្រើនកម្លាំងធាតុ ឱ្យមានថាមពលដ៏អស្ចារ្យក្នុងការព្យាបាលជំងឺខ្លួនឯង និងមានសមត្ថភាពក្នុងការព្យាបាលជូនអ្នកដទៃផងដែរ។
ឧកញ៉ា បន្តថា ទាំង ១៩វគ្គកន្លងមក មានអ្នកជាសះស្បើយពីជំងឺច្រើននាក់ណាស់ ហើយឥលូវនេះ សម្បូរអ្នកមកចង់រៀនកាន់តែច្រើនផងដែរ។
គ្រូបង្រៀនសមាធិ បានរៀបរាប់ខ្លីៗថា ការធ្វើសមាធិនេះ គឺជួយបណ្តេញជាតិពុលចេញពីក្នុងខ្លួន ឲ្យខ្លួនយើងថ្លាស្អាត ហើយប្រឆាំងនឹងជំងឺ។
អនិកជនខ្មែរមកពីប្រទេសកាណាដារូបនេះ ចង់ឃើញប្រជាជនខ្មែរ មានសុខភាពល្អ និងរស់នៅដោយសប្បាយចិត្ត តាមរយៈការធ្វើសមាធិព្រះធម៌៕