(ភ្នំពេញ)៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអនុញ្ញាតឱ្យលោក UENO Atsushi ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុន ប្រចាំកម្ពុជា ព្រមជាមួយសហការី ចូលជួបសម្តែងការអបអរសាទរ និងពិភាក្សាការងារ លើការបន្តពង្រឹងកិច្ចសហប្រតិបត្តិការការទូតរវាងប្រទេសទាំងពីរ ដែលត្រូវបានពង្រីកទៅជា «ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ» និងជាពិសេសពិនិត្យលទ្ធភាពបន្ថែម ក្នុងការផ្តល់ជំនួយលើការអភិវឌ្ឍវិស័យសាធារណការ និងដឹកជញ្ជូននៅកម្ពុជា។
ជំនួបនេះបានប្រព្រឹត្តទៅក្រោមបរិយាកាសរីករាយ ស្និទ្ធស្នាល និងប្រកបដោយកិច្ចសហប្រតិបតិការខ្ពស់ នៅទីស្តីការក្រសួង នាព្រឹកថ្ងៃចន្ទ ទី១១ ខែកញ្ញា ឆ្នាំ២០២៣ ដោយមានការចូលរួមពី លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធផងដែរ៕