(ភ្នំពេញ)៖ លោក សេង ស៉ីវុត្ថា ប្រធានសាលាឧទ្ធរណ៍ភ្នំពេញ និងលោក អ៊ុក សាវុធ អគ្គព្រះរាជអាជ្ញា នៃមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ បានចេញសេចក្តីសម្រេចចាត់តាំងអ្នកនាំពាក្យប្រចាំសាលាឧទ្ធរណ៍ភ្នំពេញ និងមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ។

តាមរយៈសេចក្តីសម្រេចដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣នេះ បានបញ្ជាក់ថា ក្រុមអ្នកនាំពាក្យប្រចាំសាលាឧទ្ធរណ៍ភ្នំពេញ និងមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ មានសមាសភាពចំនួន៨រូប ក្នុងនោះលោក ឃុន លាងម៉េច អនុប្រធានសាលាឧទ្ធរណ៍ ជាប្រធាន៕

ខាងក្រោមនេះជាសេចក្តីសម្រេចរបស់ប្រធានសាលាឧទ្ធរណ៍ភ្នំពេញ និងអគ្គព្រះរាជអាជ្ញា នៃមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ៖