(ភ្នំពេញ)៖ ក្នុងយុគសម័យអ៊ីនធឺណិត ការប្រើប្រាស់ព័ត៌មានវិទ្យា នៅតែបន្តមានឥទ្ធិពលខ្លាំង ទៅលើការប្រកបអាជីវកម្ម ជាមួយនិងការប្រើប្រាស់ នូវគ្រឿងអេឡិចត្រូនិចទំនើបៗ ខណៈដែលប្រទេសកម្ពុជា នាពេលបច្ចុប្បន្ន បានបង្ហាញពីការរីកចំរើនថ្មីក្នុងវិស័យបច្ចេកវិទ្យាមួយនេះ ទើបធ្វើឲ្យការប្រកួតប្រជែងកាន់តែច្រើនឡើង ដើម្បីឆ្លើយតបពីសមត្ថភាពពិត របស់ស្ថាប័នដែលជា អ្នកផ្គត់ផ្គង់នូវសេវាកម្មប្រភេទនេះ។
នៅក្នុងសិក្ខាសិលាមួយដែលមានឈ្មោះថា «IBM and You» បានប្រព្រឹត្តិទៅនៅសណ្ឋាគារ សូហ្វីតែលភ្នំពេញភូគីត្រា,ព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៦ ក្រុមហ៊ុន IBM Global Technology Services បានប្រកាសពីដំណោះស្រាយជាច្រើន ដើម្បីជួយក្នុងការរៀបចំ នូវប្រព័ន្ធបច្ចេកវិទ្យា នៅក្នុងប្រទេសកម្ពុជា ដូចជាដំណោះស្រាយលើបច្ចេកវិទ្យា cloud, analytics, mobility, social and security ។
លោក Tran Nguyen Vu, Global Technology Services Leader, ក្រុមហ៊ុន IBM ប្រចាំប្រទេសវៀតណាម និង កម្ពុជាបានមានប្រសាសន៍ថា «សព្វថ្ងៃនេះបណ្តាញអ៊ីនធើណេត និងប្រព័ន្ធប្រតិបត្តិការទូរស័ព្ទដៃ ភាគច្រើនបានផ្តល់សេវាកម្ម ឱ្យអតិថិជន ចូលដំណើរការបានយ៉ាងឆាប់រហ័ស ដូច្នេះអតិថិជននាពេលបច្ចុប្បន្ននេះ មានមិនមានការអត់ធ្មត់ក្នុងការរងចាំឡើយ»។
លោកបន្តថា «ពួកគេចង់អោយសហគ្រាសទាំងអស់មានការឆ្លើយតបនូវតំរូវការ របស់ពួកគេគ្រប់ពេលវេលា និងធ្វើការផ្តល់ជូននូវសេវាកម្មដែលអាចដោះស្រាយលើហានិភ័យនៃផ្នែកហិរញ្ញវត្ថុ ឬ ការបង្កើនប្រសិទ្ធិភាពនៃប្រតិបត្តិការរបស់ខ្លួន»។
សូមបញ្ជាក់ថា មានសហគ្រាសជាច្រើនបានចាប់ផ្តើមយ៉ាងល្អប្រសើរបំផុត នៃការធ្វើហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន ក្នុងការបង្រួបបង្រួម និងពង្រឹងធនធានហេដ្ឋារចនាសម្ព័ន្ធ អោយមានដំណើរប្រតិបត្តិការ ដោយស្វ័យប្រវត្តិ។ ទោះជាយ៉ាងណា, ស្ថាប័នទាំងអស់បានធ្វើប្រតិបត្តិការត្រឹមតែក្នុងថវិកាដែលបានកំណត់ និងជាជម្រើសមួយទៀតនោះ គឺផ្សារភ្ជាប់ជាមួយអ្នកជំនាញបច្ចេកវិទ្យា និងហេដ្ឋារចនាសម្ព័ន្ធ ដូចជា IBM ដើម្បីកសាងនិងគ្រប់គ្រង នៃគ្រោងឆ្អឹងនៃសហគ្រាស ដើម្បីបង្កើនអំណាចនាសម័យ enterprise hybrid IT ៕