(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣។

សេចក្ដីជូនដំណឹង បានឲ្យដឹងថា កម្ពុជាទទួលឥទ្ធិពលខ្សោយពីប្រព័ន្ធសម្ពាធទាប Intertropical Convergence Zone (ITCZ) អូសបន្លាយលើភាគខាងជើង ប្រទេសឡាវ និងវៀតណាម ជាមួយនឹងខ្យល់មូសុងនិរតីមធ្យមទៅបង្គួរ។ ស្ថានភាពបែបនេះ នឹងធ្វើឲ្យ៖

១៖ តំបន់ទំនាបកណ្តាល ៖
* សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ អង្សាសេ
* សីតុណ្ហភាពអតិបរមា មានពី ៣១-៣៣ អង្សាសេ
* នៅរាជធានី និង បណ្តាខេត្តនៅ ភាគខាងត្បូង នឹងអាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតខ្សោយ។ ចំណែកឯបណ្តាខេត្ត ដទៃទៀតនឹងអាចភ្លៀង នៅក្នុងកម្រិតពីខ្សោយទៅមធ្យម ជាមួយនឹងផ្ទៃដីរងទឹកភ្លៀង rain of area ៣០-៤០% ។

២៖ តំបន់ខ្ពង់រាប៖
* សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ អង្សាសេ
សីតុណ្ហភាពអតិបរមា មានពី ៣០-៣២ អង្សាសេ
* នឹងអាចមានភ្លៀងធ្លាក់ នៅក្នុងកម្រិតពីខ្សោយទៅមធ្យម ជាមួយនឹងផ្ទៃដីរងទឹកភ្លៀង rain of area ៣០-៤០%។

៣៖ តំបន់មាត់សមុទ្រ៖
* សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ អង្សាសេ
* សីតុណ្ហភាពអតិបរមា មានពី ២៩-៣១ អង្សាសេ
* នឹងអាចមានភ្លៀងធ្លាក់ នៅក្នុងកម្រិតពីតិចទៅមធ្យម ជាមួយនឹងផ្ទៃដីរងទឹកភ្លៀង rain of area ៥០-៧០%
* នៅលើផ្ទៃសមុទ្រនឹងអាចមានភ្លៀង ខ្យល់ និងរលកសមុទ្រ ពីមធ្យមទៅបង្គួរ៕