(ភ្នំពេញ)៖ លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ និងអភិបាលរង បានដឹកនាំមន្ត្រីសាលាខណ្ឌ នៅព្រឹកថ្ងៃទី០៩ខែសីហាឆ្នាំ២០១៦នេះ បាននាំយកអំណោយកាកបាទក្រហមកម្ពុជាជាអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៉ុន រ៉ានី ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋដែលជាស្ត្រីមេម៉ាយ មានកូន៥នាក់១គ្រួសារដែលរងគ្រោះត្រូវអគិភ័យឆាបឆេះផ្ទះអស់នោះ ស្ថិតនៅក្នុងភូមិត្មាតពង សង្កាត់បឹងធំ ខណ្ឌពោធិ៍សែនជ័យ។
លោក ហែម ដារិទ្ធិអភិបាលខណ្ឌ បានប្រាប់ឱ្យដឹងថា អំណោយដែលផ្តល់ជូនគ្រួសារស្ត្រីរូបនោះ ជាស្រ្តីមេម៉ាយកូន៥នាក់មានឈ្មោះ ហម មុន្នី អាយុ៥៨ឆ្នាំ ជាសម្ភារគ្រឿងឧបភោគ បរិភោគរួមមាន៖អង្ករ៣០គីឡូក្រាម,មី១កេះ ,ត្រីខ១យួរ ,ទឹកផ្លែឈើ១កេះ ,តែ១០កញ្ចប់ ,ចានដែកធំ១ ,ចានស្រាក់១ ,បំពង់ទឹកក្តៅ១ ,ជ្រុញ១ ,មុង១ ,ភួយ១ ,ក្រម៉ា១ និងសារ៉ុង១ ព្រមទាំងថវិកា៥០ម៉ឺនរៀល។ ក្នុងឱកាសនេះ លោកស្រី ឈុន ស៊ុននី អភិបាលរងឧប្បត្ថមថវិកាផ្ទាល់ខ្លួន១០ម៉ឺនរៀល លោកចៅសង្កាត់បឹងធំ ឧប្បត្ថម១០ម៉ឺនរៀល និងសបុរសជនឧប្បត្ថម១០ម៉ឺនរៀលផងដែរ៕