(ភ្នំពេញ)៖ អង្គភាពប្រឆាំងអំពេីពុករលួយ (ACU) នាព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៣នេះ បានបើកវគ្គបណ្តុះបណ្តាលថ្ងៃទី១ ស្តីពី «ច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធការប្រឆាំងអំពើពុករលួយ» ជូនបេក្ខជនដែលបានដាក់ពាក្យប្រឡងក្របខណ្ឌមន្ត្រីរាជការស៊ីវិល អ.ប.ព. ឆ្នាំ២០២៣ សិក្សាដោយផ្ទាល់ចំនួន៣០០នាក់។
វគ្គបណ្ដុះបណ្ដាលនេះទទួលបានការធ្វើបទឧទ្ទេសនាមពីលោកកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី និងជាប្រធានអង្គភាពប្រឆាំងអំពេីពុករលួយ លោក អ៉ឹម ឧត្តម និងលោកស្រី អ៊ូ ស៊ីថា ឧបការីនេះអង្គភាពប្រឆាំងអំពេីពុករលួយ។
វគ្គបណ្តុះបណ្តាលនេះប្រព្រឹត្តទៅរយៈពេល ១ថ្ងៃពេញ ក្នុងគោលបំណងបញ្ជ្រាបការយល់ដឹងអំពីច្បាប់ ស្តីពីការប្រឆាំងអំពើពុករលួយ លិខិបទដ្ឋានគតិយុត្តពាក់ព័ន្ធការប្រឆាំងអំពើពុករលួយ វាក្យសព្ទគតិយុត្តជាភាសាបរទេស និងទ្រឹស្តីបច្ចេកទេស ក្នុងការប្រើប្រាស់ កុំព្យូទ័រ សម្រាប់កិច្ចការរដ្ឋបាល ជូនដល់បេក្ខជនដែលបានដាក់ពាក្យប្រឡងក្របខណ្ឌ អ.ប.ព. ឆ្នាំ២០២៣ និងសាធារណជនដែលចង់ស្វែងសិក្សាបន្ថែម៕