(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានសម្រេចប្រសិទ្ធនាមសាលប្រជុំធំរបស់ក្រសួងអធិការកិច្ចថា «សាលប្រជុំសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន» ដើម្បីសម្ដែងការដឹងគុណ និងចងចាំគុណូបការគុណចំពោះសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដែលជាអតីតរដ្ឋមន្ត្រីក្រសួងមួយនេះ៕