ក្រសួងសេដ្ឋកិច្ច ប្រកាសជ្រើសរើសមន្ត្រីជាប់កិច្ចសន្យា ២០នាក់ ឲ្យចូលបម្រើការងារក្នុងនាយកដ្ឋានបុគ្គលិក នៃអគ្គលេខាធិការដ្ឋាន
09-08-2016 12:08
(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ចេញសេចក្តីជូនដំណឹងមួយ បញ្ជាក់ពីការរៀបចំជ្រើសរើស មន្ត្រីជាប់កិច្ចសន្យាចំនួន២០នាក់ ឲ្យចូលបម្រើការងារ នៅក្នុងនាយកដ្ឋានបុគ្គលិក នៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ក្រសួងសេដ្ឋកិច្ចបន្តថា មន្ត្រីដែលត្រូវការជ្រើសរើសទាំង២០នាក់រួមមានមុខងារ៖
១. ផ្នែកសរសេរកម្មវិធី (Programmer)
២. បញ្ចូលទិន្នន័យ (Data Entry)
៣. លេខាធិការ និង រដ្ឋបាល
៤. គណនេយ្យ និង និតិសាស្រ្ត។
ព័ត៌មានលម្អិតនៃការជ្រើសរើសនេះ សូមអានសេចក្តីជូនដំណឹងរបស់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ខាងក្រោម៖