(ភ្នំពេញ)៖ លោក ទេព នីថា អគ្គលេខាធិកាគណៈកម្មាធិការ រៀបចំការបោះឆ្នោត ហៅកាត់ថា គ ជ ប បានផ្ដល់កិត្តិយសចូលរួមជាអធិបតីភាព កាត់ខ្សែបូរណ៍ បើកសម្ពោធភោជនីយដ្ឋាន «ភូមិគ្រឹះអង្គរ» សាខាទី៤ នាយប់ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៦នេះ ដោយមានការចូលរួមអបអរសារ ពីសំណាក់ភ្ញៀវកិត្តិយស ជាច្រើននាក់ទៀត។
ភោជនីយដ្ឋានភូមិគ្រឹះអង្គរនេះ មានរចនាបថ លក្ខណៈខ្មែរ ដូចជាកន្លែងបំពង់បាញ់ទឹក មានរូបដំរី និងក្បាច់នៅតាមរបង មានលក្ខណៈជាខ្មែរពិតៗ ប៉ុន្តែការរៀបចំជាលក្ខណៈ ហាយក្លាស លាយឡំនឹងក្បាច់រចនាបថរបស់ខ្មែរ។ ភោជនីយដ្ឋានភូមិគ្រឹះអង្គរនេះ មានអាហារ ថ្ងៃត្រង់ជាលក្ខណៈម្ហូប ខ្មែរ ចិន ថៃ អឺរ៉ុបផងដែរ ហើយគ្រប់មុខម្ហូនទាំងអស់សុទ្ធសឹង តែមានអនាម័យត្រឹមត្រូវ។
អ្នកគ្រប់គ្រងទូទៅ ក្នុងភោជនីយដ្ឋាន «ភូមិគ្រឹះអង្គរ» លោក កេត ណាត បានថ្លែងឲ្យដឹងថា ឆ្លងតាមបទពិសោធន៍ អស់រយៈពេលជិត១០ឆ្នាំកន្លងមក ភោជនីយដ្ឋានភូមិគ្រឹះអង្គរនេះ គឺបានរចនាបថយ៉ាងប្រណីត មានការទទួលភ្ញៀវគ្រប់សណ្ឋាន។ កន្លែងទទួលភ្ញៀវ របស់ភូមិគ្រឹះអង្គរ មានដូចជា កន្លែងអង្គុយ ជាលក្ខណៈទោង សាឡុង អង្គុយលើស្មៅ មានកន្លែង VIP តូចធំ មានបន្ទប់ខារ៉ាអូខេ ជាលក្ខណៈគ្រួសារ តូចធំ និងកន្លែងអង្គុយនៅខាងលើ មានខ្យល់អាកាសបរិសុទ្ធ ជាពិសេសនោះ ជាលក្ខណៈស្កាយបា។
ម្យ៉ាងវិញទៀតភោជនីយដ្ឋាន ភូមិគ្រឹះអង្គរ មានទួលរៀបចំកម្មវិធី ខួបកំណើត និងជប់លៀងផ្សេងៗ។ ជាពិសេសទៅទៀតនោះ ក្នុងពេលបើកដំណើរការ ភោជនីដ្ឋានភូមិគ្រឹះអង្គរ មានការបញ្ចុះតម្លៃចំនួន ១៥% ចំពោះភ្ញៀវ និងអតិថិជនទាំងអស់ ដែលអញ្ជើញមកពិសារអាហារ នៅភោជនីយដ្ឋាន ភូមិគ្រឹះអង្គរនេះ ចាប់ពីថ្ងៃបើកសម្ពោធនេះ។
លោក កេត ណាត បានបន្តឲ្យដឹងថា សម្រាប់សេវាកម្មរហ័សទាន់ចិត្តនៅ ភូមិគ្រឹះអង្គរវិញ គឺផ្ដោតសំខាន់ទៅលើ ការរួសរាយរាក់ទាក់ ក្នុងការទទួលភ្ញៀវ របស់បុគ្គលិក គុណភាពម្ហូប និងតម្លៃ ។ ថ្វីត្បិតតែហាងនេះ រចនាម៉ូដជាលក្ខណៈ ហាយក្លាសក៏ដោយ ក៏ប៉ុន្តែចំពោះម្ហូបគឺមានតម្លៃសមរម្យ សម្រាប់គ្រួសារតូចធំបានទាំងអស់។ សម្លៀកបំពាក់បុគ្គលិក រចនាបថជាលក្ខណៈខ្មែរពិតៗតែម្ដង។ លោកសង្ឃឹម និងជឿជាក់យ៉ាងមុតមាំថា នឹងដំណើរការល្អ ហើយមួយឆ្នាំក្រោយ យើងនឹងពង្រីកសាខាថ្មី មួយបន្ថែមទៀត។
ភោជនីដ្ឋានភូមិគ្រឹះអង្គរ មានអាសយដ្ឋាន ផ្ទះលេខ១២៣ ផ្លូវលេខ៩៧ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន និងចាប់បើកពីម៉ោង១១ព្រឹក ដល់ម៉ោង ១២យប់ ហើយមានអាហារ ថ្ងៃត្រង់ជាលក្ខណៈម្ហូប ខ្មែរ ចិន ថៃ អឺរ៉ុបផងដែរ៕