(ភ្នំពេញ)៖ អ្នកនាំពាក្យខុទ្ទកាល័យ សម្តេចនាយករដ្ឋមន្ត្រី នៅព្រលប់ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៣នេះ បានប្រកាសលទ្ធផល នៃជំនួបរវាង សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និង លោក គីម ជីន ព្យូ (Kim Jin Pyo) ប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ។
ជំនួបសម្តែងការគួរសម និងពិភាក្សាការងារនេះ បានធ្វើឡើងនៅវិមានសន្តិភាព នារសៀល ថ្ងៃសុក្រទី៨ ខែកញ្ញា ឆ្នាំ២០២៣ ខណៈដែលលោកប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចនៅកម្ពុជា។
ខាងក្រោមនេះជាសេចក្តីប្រកាសរបស់ អ្នកនាំពាក្យខុទ្ទកាល័យ សម្តេចនាយករដ្ឋមន្ត្រី៖