(ភ្នំពេញ)៖ មិនបង្អង់យូរក្នុងតំណែងជា រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក ហេង សួរ បានបង្ហាញវត្តមានដោយចុះនៅតាមបន្ទប់ជួលរបស់កម្មករកម្មការិនី ដែលបម្រើការនៅតាមរោចក្រនានា សកម្មភាពនេះ គឺដើម្បីជួបសំណេះសំណាល និងស្វែយយល់ពីសុខទុក្ខរបស់កម្មករកម្មការិនី នៅតាមបន្ទប់ជួលជាដើម។

ជាមួយនឹងវត្តមានរបស់ លោករដ្ឋមន្ត្រីក្រសួងការងារ កម្មករកម្មការិនីរោងចក្របានបង្ហាញក្តីសប្បាយរីករាយចំពោះទឹកចិត្តដ៏ល្អរបស់ លោករដ្ឋមន្ត្រី ដែលបានចុះទៅតាមបន្ទប់ជួលដែលកម្មករជួលស្នាក់នៅ ដើម្បីស្វែងយល់ពីសុខទុក្ខរបស់ពួកគាត់។

តាមរយៈសកម្មភាពរបស់លោករដ្ឋមន្ត្រី បានធ្វើឱ្យមហាជន និងកម្មករនិយោជិតភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះមិនបានដឹងមុនថា លោកចុះទៅជួបដល់កន្លែងស្នាក់នៅរបស់ពួកគាត់នោះឡើយ។

សូមជម្រាបថា លោករដ្ឋមន្ត្រី ហេង សួរ ត្រូវបានរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្តល់សេចក្តីទុកចិត្តតែងតាំងជារដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីពេលថ្មីៗនេះ៕