(កំពង់ឆ្នាំង)៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៦នេះ បានចូលរួមបើកវគ្គបណ្តុះបណ្តាលនាយទាហានរង នៃកងរាជអាវុធហត្ថជំនាន់ទី៤២ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនភ្នំជុំរាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
ក្នុងពិធីនេះដែរ ក៏មានការចូលរួមពី ឧត្តមសេនីយ៍ មេបញ្ជាការរង នាយទាហានជាន់ខ្ពស់ នៃកងយោធពលខេមរភូមិន្ទ នាយរងសេនាធិការដ្ឋាន ស្នងការ ស្នងការរង នាយកសាលា នាយការិយាល័យ នាយអាវុធហត្ថ ព្រមទាំងមានសិក្ខាកាម៣០០នាក់ ផងដែរ៕