(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅរសៀលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣ នៅសាលាខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំពិភាក្សា ដើម្បីចុះកិច្ចសន្យា រវាងតំណាងក្រុមហ៊ុន ស៊ីនទ្រី និងតំណាង រដ្ឋបាលក្រុងកំពង់ចាម ក្នុងការធ្វើអាជីវកម្ម សម្អាត ប្រមូលសំរាម និងដឹកជញ្ជូន សំរាម សំណល់រឹងទីប្រជុំជន ក្រុងកំពង់ចាម។

លោកអភិបាលខេត្ត បានថ្លែងថា កិច្ចប្រជុំនេះមានគោលបំណងពិនិត្យលើកិច្ចសន្យា រវាងរដ្ឋបាលក្រុងកំពង់ចាម ជាមួយក្រុមហ៊ុន ស៊ិនទ្រី ដើម្បីពង្រឹងប្រសិទ្ធភាព និងគុណភាពនៃការផ្ដល់សេវា ប្រមូលសំរាម ក្នុងក្រុងកំពង់ចាម។

លោកអភិបាលខេត្ត បានបន្តថា កិច្ចការប្រមូលសំរាមក្នុងក្រុងកំពង់ចាម គឺធ្វើឡើងដើម្បីលើកកម្ពស់សេវាអនាម័យ និងសោភ័ណភាពក្រុងកំពង់ចាម ដើម្បីធានាឲ្យការរស់នៅរបស់ប្រជាពលរដ្ឋ ក្នុងក្រុងកំពង់ចាម ឲ្យកាន់តែមានភាពប្រសើរឡើងថែមទៀត៕