(ភ្នំពេញ)៖ វចនានុក្រមខ្មែរដែលរៀបរៀងឡើងដោយក្រុមប្រឹក្សាជាតិភាសាខ្មែរនៃរាជបណ្ឌិត្យសភាកម្ពុជានឹងដាក់សម្ពោធជាផ្លូវការនៅថ្ងៃចន្ទ ទី២៥ ខែកញ្ញា ឆ្នាំ២០២៣នេះហើយ។

ជាដំណឹងគួរឱ្យសាទរបំផុតសម្រាប់បងប្អូនប្រជាពលរដ្ឋកម្ពុជា ដែលវចនានុក្រមខ្មែរថ្មីរៀបរៀង ចងក្រង និងកែសម្រួលដោយក្រុមប្រឹក្សាភាសាជាតិភាសាខ្មែរនៃរាជបណ្ឌិត្យសភាកម្ពុជា នឹងត្រូវបានដាក់បង្ហាញក្នុងពិធីសម្ពោធជាផ្លូវការ នៅថ្ងៃចន្ទ ទី២៥ ខែកញ្ញា ឆ្នាំ២០២៣ នៅសាលមហោស្រពខេមរវិទូនៃរាជបណ្ឌិត្យសភាកម្ពុជា។

សូមគូសបញ្ជាក់ផងដែរថា វចនានុក្រមខ្មែរថ្មីនេះ មានពាក្យសរុបចំនួន ៤៤,៦៩៧ពាក្យ និងមានមេពាក្យចំនួន ៣១,០៧៣ពាក្យ។ ទន្ទឹមគ្នានោះផងដែរ រាជបណ្ឌិត្យសភាកម្ពុជា ក៏នឹងដាក់ឱ្យដំណើរការ App ទូរសព្ទ និងកំព្យូទ័រជាផ្លូវការផងដែរ៕