(ព្រៃវែង)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី ០៩ ខែ សីហា ឆ្នាំ២០១៦ បានអញ្ជើញជាអធិបតីភាពនៅ ក្នុងពិធីប្ចុះបឋមសិលា សាងសង់អាគារសាលាបឋមសិក្សាពោធិ៍ប្រឹក្សា ១ខ្នង ៥បន្ទប់ នៅឃុំព្រាល និងអាគារសាលាអនុវិទ្យាល័យត្នោត១ខ្នង៥បន្ទប់នៅឃុំត្នោតស្រុកកញ្ជ្រៀច ខេត្តព្រៃវែង។
នៅក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមផងដែរ ពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំខេត្ត មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រមទាំងប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ជាច្រើននាក់ផងដែរ។