
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
សាលាខណ្ឌឬស្សីកែវ និងខណ្ឌព្រែកព្នៅ បើកកិច្ចប្រជុំដោះស្រាយបញ្ហាលំនៅដ្ឋាន ពលរដ្ឋ៣៦គ្រួសារ ដែលប៉ះពាល់ដោយការពង្រីកផ្លូវ
09-08-2016 10:49
(ភ្នំពេញ)៖ សាលាខណ្ឌឬស្សីកែវ និងសាលាខណ្ឌព្រែកព្នៅ នៅព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៦នេះ បានបើកកិច្ចប្រជុំរួមគ្នាមួយ ដើម្បីដោះស្រាយរឿងដែលបានសន្យា ជាមួយប្រជាពលរដ្ឋ៣៦គ្រួសារ ដែលរងការប៉ះពាល់ នៅពេលដែលពង្រីកផ្លូវទំនប់កប់ស្រូវ និងស្ថាបនាស្ពាន លី យ៉ុងផាត់ កាលពីពេលកន្លងទៅ។
កិច្ចប្រជុំត្រូវបានប្រព្រឹត្តទៅនៅ សាលាខណ្ឌឬស្សីកែវ ដែលក្រោមវត្តមានលោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ លោក សុខ សម្បត្តិ អភិបាលខណ្ឌព្រែកព្នៅ លោក ស៊ូ សោគន្ធ អភិបាលរងខណ្ឌ លោកមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ លោកនាយករដ្ឋបាលសាលាខណ្ឌ លោកប្រធានការិយាល័យអន្តរវិស័យខណ្ឌ លោកប្រធានការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុខណ្ឌ លោកចៅសង្កាត់ស្វាយប៉ាក លោកនាយប៉ុស្តិនគរបាលរដ្ឋបាលសង្កាត់ស្វាយប៉ាក លោកមេភូមិឡកំបោរ ព្រមទាំងមន្ដ្រីពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ៕