(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើន​បាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៣ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ ក្រសួងសុខាភិបាល៖ ថ្ងៃនេះគ្មានអ្នកឆ្លងជំងឺកូវីដ១៩នោះទេ ខណៈអ្នកជាសះស្បើយក៏គ្មានដែរ

២៖ មន្ត្រីកំពូលអាមេរិក ចិន និងរុស្ស៉ី នឹងត្រូវជួបគ្នា នៅឯកិច្ចប្រជុំកំពូលអាស៊ីបូព៌ា

៣៖ មេដឹកនាំកម្ពុជា និងហ្វីលីពិន មើលឃើញសក្តានុពលលើវិស័យជាច្រើន ដែលប្រទេសទាំងពីរគួរពង្រីកកិច្ចសហប្រតិបត្តិការ

៤៖ ទីបំផុត! សហរដ្ឋអាមេរិក ប្រកាសផ្ដល់ «គ្រាប់មានផ្ទុកកាកសារធាតុអ៊ុយរ៉ាញ៉ូម» ទៅឱ្យអ៊ុយក្រែន

៥៖ នាយករដ្ឋមន្ត្រីទីម័រខាងកើត បង្ហាញការដឹងគុណកម្ពុជា ជួយឱ្យទីម័រខាងកើតក្លាយ ជា អ្នកសង្កេតការណ៍អាស៊ាន

៦៖ ចិនហាមមន្ត្រីរដ្ឋាភិបាលមិនឱ្យប្រើ iPhone សម្រាប់ការងារ

៧៖ លោក ប៉ែន បូណា៖ សម្តេចធិបតី ហ៊ុន ម៉ាណែត តារារះចិញ្ចាចចញ្ចែងលើឆាកអាស៊ាន និងកំពុងឆក់ទាញបេះដូងពលរដ្ឋខ្មែរ!

៨៖ អាមេនីត្រៀមធ្វើសមយុទ្ធយោធាជាមួយអាមេរិក នៅសប្តាហ៍ក្រោយ ដែលជាសញ្ញានៃស្នាមប្រេះក្នុងទំនាក់ទំនងជាមួយរុស្ស៉ី

៩៖ រដ្ឋសភា ចេញសេចក្តីប្រកាសព័ត៌មានពីលទ្ធផលជំនួបទ្វេភាគីរវាងសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី និងលោក គីម ជីន ព្យូ ប្រធានរដ្ឋសភាកូរ៉េ

១០៖ នាយករដ្ឋមន្រ្តីជប៉ុន ជជែកជាមួយនាយករដ្ឋមន្រ្តីចិន ជុំវិញការបញ្ចេញទឹកចម្រោះសារធាតុវិទ្យុសកម្ម

១១៖ ដើមនីតិកាលទី៧ រដ្ឋសភាកម្ពុជា ទទួលស្វាគមន៍ដំណើរទស្សនកិច្ចជាផ្លូវការនិងមិត្តភាព របស់ប្រធានរដ្ឋសភានៃសាធារណរដ្ឋកូរ៉េ

១២៖ នាយករដ្ឋមន្ត្រីអូស្ត្រាលី ទទួលស្គាល់ថានឹងធ្វើទស្សនកិច្ចទៅកាន់ ប្រទេសចិន ក្នុងឆ្នាំនេះ

១៣៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ស្នើប្រធានរដ្ឋសភាសាធារណរដ្ឋកូរ៉េជួយជំរុញទំនាក់ទនងកម្ពុជា-កូរ៉េ ឱ្យដល់កម្រិត «ដៃគូសហប្រតិបត្តិការយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ»

១៤៖ ប្រធានាធិបតីកូរ៉េខាងត្បូង សង្កត់ធ្ងន់ពីសារសំខាន់នៃសណ្តាប់ធ្នាប់ផ្អែកលើច្បាប់នៅសមុទ្រចិនខាងត្បូង និងការគំរាមកំហែងនុយក្លេអ៊ែររបស់កូរ៉េខាងជើង

១៥៖ អគ្គនាយកពន្ធដារ អំពាវនាវដល់ម្ចាស់យានយន្ត អញ្ជើញមកបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន ឆ្នាំ២០២៣ កុំចាំដល់ជិតផុតឱសានវាទ, អាចបង់តាម App យ៉ាងងាយស្រួល

១៦៖ ក្រុមប្រទេសកំពុងអភិវឌ្ឍន៍ ស្នើសុំមូលនិធិ ១០០ពាន់លានដុល្លារ សម្រាប់ដោះស្រាយការខូចខាត បង្កឡើងដោយការប្រែប្រួលអាកាសធាតុ

១៧៖ លោក គង់ វិបុល៖ កម្មវិធីវិក្កយបត្រនាំសំណាង (GDT Lucky Draw) ទទួលបានការចាប់អារម្មណ៍ និងចូលរួមកាន់តែច្រើនពីសាធារណជន

១៨៖ EU ស្នើឱ្យតួកគី «ដោះស្រាយបញ្ហាលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ» មុនក្លាយជាសមាជិកនៃប្លុកនេះ

១៩៖ មេពន្ធដាររំពឹងថា ឆ្នាំ២០២៣ នឹងប្រមូលចំណូលបានគ្រប់ផែនការនៃច្បាប់ថវិកាចំនួន ៣,៥៧១លានដុល្លារ

២០៖ ប្រមុខ UN ថាប្រព័ន្ធហិរញ្ញវត្ថុនិងសេដ្ឋកិច្ចសកលកំពុងប្រឈមហានិភ័យធំ ចំណែកឯវិបត្តិនៅមីយ៉ាន់ម៉ាកាន់តែអាក្រក់

២១៖ គណបក្សប្រជាជនកម្ពុជា សេចក្តីប្រកាសព័ត៌មានស្តីពីការពង្រឹងទំនាក់ទំនងមិត្តភាពជាប្រពៃណី កម្ពុជា-ឡាវ-វៀតណាម

២២៖ វិភាគអន្តរជាតិ៖ តើកូរ៉េខាងជើង និងរុស្ស៉ី ចង់បានអ្វីពីគ្នាទៅវិញទៅមក?

- ព័ត៌មាន Fresh News Plus

១៖ Qualcomm នឹងចាប់ផ្តើមផ្គត់ផ្គង់បន្ទះឈីបទៅ BMW និង Mercedes សម្រាប់លក់ក្នុងឆ្នាំ២០២៤ ខាងមុខ

២៖ Nokia G42 នឹងចេញលក់ជាផ្លូវការក្នុងប្រទេសឥណ្ឌានៅសប្តាហ៍ក្រោយនេះ

៣៖ Disneyland ត្រៀមបើកតំបន់កម្សាន្តថ្មី សម្រាប់អ្នកគាំទ្ររឿង Zootopia នៅទីក្រុងសៀងហៃ

៤៖ អាល់ប៊ុមចម្រៀង «Jack In The Box» របស់ J-Hope ក្លាយជាអាល់ប៊ុមទោលទី១ ចំណាយពេល ៣សប្តាហ៍ជាប់គ្នាលើ Billboard 200

៥៖ Messi ជាបេក្ខភាពសំខាន់ ក្នុងចំណោម ៣០នាក់នៃការប្រជែងពាន Ballon d’Or 2023

៦៖ បើកឆាក AFC U23 កម្ពុជា និងលីបង់ ចែកគ្នា ១ពិន្ទុម្នាក់ ក្រោយប្រកួតស្មើគ្នា ២-២

៧៖ Kasper Schmeichel អតីតអ្នកចាំទីក្លិប Leicester ចូលរួមជាមួយក្លិប Anderlecht


Download & Join គ្រប់បណ្តាញព័ត៌មាន Fresh News ដើម្បីទទួលបានព័ត៌មានថ្មីៗផ្លូវការ

http://onelink.to/freshnews (App)
https://t.me/freshnewsasia (Telegram)