(ភ្នំពេញ)៖ សហគ្រាសធុនតូច និងមធ្យម បានដើរតួយ៉ាងសំខាន់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ច។ នៅកម្ពុជាបើតាមលទ្ធផលនៃជំរឿន ផ្លូវការរបស់ក្រសួងផែនការ បានបញ្ជាក់ថា គិតត្រឹមខែមីនា ឆ្នាំ២០១១ កម្ពុជាមានសហគ្រាស ទាំងអស់ចំនួន៥០៥,១៤៣ សហគ្រាស ហើយអ្នកធ្វើការ នៅក្នុងសហគ្រាសទាំងនោះ មានសរុបចំនួន១,៦៧៦,២៦៣នាក់ ក្នុងនោះមានបុរស ចំនួន ៦៥០,១៧៩នាក់ ស្មើនឹង៣៨.៨% ស្រី្តមានចំនួន ១,០២៦,០៨៤នាក់ ស្មើនឹង ៦១.២%។
ដោយសារតែចំនួនសហគ្រាសធុនតូច និងមធ្យមកម្ពុជា មានចំនួនច្រើនយ៉ាងដូច្នេះហើយ ទើបជំរុញឲ្យក្រុមហ៊ុនបច្ចេកវិទ្យា បរទេសដ៏ល្បីល្បាញមួយ សម្រេចនាំយកនូវកម្មវិធីប្រព័ន្ធគ្រប់គ្រងអាជីវកម្ម ដែលកំពុងពេញនិយម នៅក្នុងពិភពលោកមកកម្ពុជា សម្រាប់សហគ្រាសធុនតូច និងមធ្យម ធ្វើការងារគ្រប់គ្រងកាត់តែងាយស្រួល និងរីកចម្រើនទៅមុខ។
SAP Business One® គជាដំណោះស្រាយការគ្រប់គ្រងអាជីវកម្ម គ្រប់គ្រងសហគ្រាសធុនតូច និងមធ្យម ដែលមានប្រជាប្រិយភាព នៅទូទាំងសកលលោក ដើម្បីផ្តល់ភាពងាយស្រួល ដល់ម្ចាស់អាជីវកម្ម ម្ចាស់សហគ្រាស ក្នុងការគ្រប់គ្រងផ្នែកហិរញ្ញវត្ថុ គ្រប់គ្រងស្កុកទំនិញ ការបញ្ជាទិញជាដើម ដែលនាំចូលចែកចាយផ្តាច់មុខដោយ ក្រុមហ៊ុន ICC VN innovative Solution Consulting Service ។
លោក Roy Wakim នាយកគ្រប់គ្រង SAP Business One® បរចាំតំបន់អាស៊ីអាគ្នេហ៍ បានថ្លែងថា ប្រព័ន្ធ SAP Business One® បាននិងកំពុងតែពេញនិយម នៅក្នុងសហគ្រាស និងក្រុមហ៊ុនល្បីៗ ក្នុងពិភពលោក ដូចជាក្រុមហ៊ុន Revlon ក្រុមហ៊ុន Uniliver និងក្រុមហ៊ុនល្បីៗមួយចំនួនផងដែរ។
លោកបន្តថា ដំណោះស្រាយការគ្រប់គ្រងអាជីវកម្មនេះ ងាយស្រួលឲ្យក្រុមហ៊ុន សហគ្រាស ប្រើប្រាស់ និងងាយស្រួលក្នុងការគ្រប់គ្រងជាជីវកម្មរបស់ខ្លួនទាំងផ្នែកហិរញ្ញវត្ថុ គណនេយ្យ ធនធានមនុស្ស។
លោក Roy Wakim បញ្ជាក់ទៀតថា «កម្ពុជា ជាប្រទេសដែលមានសេដ្ឋកិច្ច កំពុងលូតលាស់ខ្លាំង ពិសេសសហគ្រាធុនតូច និងមធ្យម បានក្លាយជាកម្លាំងចលករ ក្នុងការជំរុញកំណើនសេដ្ឋកិច្ច។ ដូច្នេះប្រព័ន្ធ SAP នឹងជួយរួចចំណែកដល់ការរីកចម្រើន របស់សហគ្រាសធនតូច និងមធ្យមនៅកម្ពុជា ឈានដល់ការរុញច្រាន កំណើនសេដ្ឋកិច្ចកម្ពុជាបន្ថែមទៀតផងដែរ»។
បើតាមលោក Roy Wakim តម្លៃនៃការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងអាជីវកម្ម SAP Business One® មានទៅតាមកម្រិតនៃប្រភេទអាជីវកម្ម និងដំណើរការអាជីវកម្មផងដែរ។ ចំពោះការដំណើរការដំបូង អតិថជនអាចវិនិយោគបានជាមួយនិងតម្លៃដ៏សមរម្យ។
លោកស្រី Nga Bui ប្រធានគ្រប់គ្រងទូទៅក្រុមហ៊ុន ICC VN innovative Solution Consulting Service ដែលជាក្រុមហ៊ុនទទួលសិទ្ធិផ្តាច់មុខចែកចាយប្រព័ន្ធ SAP បានឲ្យដឹងថា កម្មវិធីគ្រប់គ្រងសហគ្រាសធនតូច និងមធ្យម SAP Business One® ចាប់ផ្តើមលក់ក្នុងទីផ្សារកម្ពុជា ចាប់ពីខែកក្កដា ឆ្នាំ២០១៦នេះតទៅ។
លោកស្រីបញ្ជាក់ថា SAP Business One® ជាដំណោះស្រាយ ចំពោះការគ្រប់គ្រងអាជីវកម្ម ដែលផ្តល់នូវព័ត៌មាន ទាន់ពេលលើផ្នែកហិរញ្ញវត្ថុ សារពើភ័ណ្ឌ ការបញ្ជាទិញ និងដំណើរការគ្រប់គ្រង អាជីវកម្មផ្សេងទៀត ដែលវាបានជួយលើក កម្ពស់អភិបាលកិច្ច និងអនុលោមតាមច្បាប់បទបញ្ញត្តិហិរញ្ញវត្ថុ នៅក្នុងក្រុមហ៊ុនរបស់អ្នកប្រើប្រាស់។
សូមជម្រាបថា នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៦ នៅសណ្ឋាគារ InterContinental ក្រុមហ៊ុន ICC VN innovative Solution Consulting Service បានប្រកាសទទួលសិទ្ធិចែកចាយ ប្រព័ន្ធ SAP ជាផ្លូវការ ដើម្បីលក់ ឬចែកចាយបន្ត នូវផលិតផលនេះនៅកម្ពុជា៕