(បន្ទាយមានជ័យ)៖ លោកឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរងកងរាជអាវុធហត្ថលេីផ្ទៃប្រទេស នៅព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៣នេះ បានអញ្ជេីញជាអធិបតីភាពក្នុងកិច្ចប្រជុំពង្រឹងការងារផែននគរបាលយុត្តិធម៌ ជំនាញស្រាវជ្រាវព័ត៌មានសន្តិសុខ និងស្រាវជ្រាវបង្រ្កាបបទល្មើស ដល់នាយទាហាន នៃកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ។
ពិធីនេះក៏មានការចូលរួមពីសំណាក់លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកមេបញ្ជាការរង លោកនាយសេនាធិការរង លោកប្រធាន-អនុប្រធានមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស និងនាយ-នាយរងការិយាល័យ ចំណុះមន្ទីរ លោកប្រធាន-អនុប្រធានមន្ទីរស្រាវជ្រាវព័ត៌មានសន្តិសុខ និងនាយ-នាយរងការិយាល័យ ចំណុះមន្ទីរ លោកប្រធាន-អនុប្រធានមន្ទីរផែនការប្រតិបត្តិការ និងហ្វឹកហ្វឺន និងលោកនាយការិយាល័យផែនការប្រតិបត្តិការ លោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថ ក្រុង-ស្រុក ទាំង០៩ នាយទាហាន នាយទាហានរង ដែលបានឆ្លងកាត់វគ្គបណ្តុះបណ្តាលមន្រ្តីនគរបាលយុត្តិធម៌ ( OPJ )។
លើកឡើងនាឱកាសនោះលោកឧត្តមសេនីយ៍ឯក ហុង វិណុល ក៏បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការអនុវត្តការងាររបស់កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដែលបានអនុវត្តតួនាទី-ភារកិច្ចលើការបង្ក្រាបករណីបទល្មេីសផ្សេងៗប្រកបដោយផ្លែផ្កា។ ទន្ទឹមជាមួយគ្នានោះលោកក៏បានជំរុញណែនាំបន្ថែមទៅដល់កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ចូលរួមសហការក្នុងការស្រាជ្រាវ ស៊ើបអង្កេត បង្ក្រាបរាល់បទល្មើសកុំឱ្យកេីតមានបន្ថែមទៀត៕