(ត្បូងឃ្មុំ)៖​ ក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដោយមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ បានធ្វើការចាប់ឃាត់រថយន្តចំនួន១គ្រឿងម៉ាក​ SSANGYONG ISTANA ពាក់ស្លាកលេខភ្នំពេញ​ ២AY-2450 ដឹកស៊ុតមាន់ចំនួន ២១០០០គ្រាប់ មកពីប្រទេសវៀតណាម តាមច្រកត្នោត ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ឆ្ពោះទៅលក់ចែកចាយនៅរាជធានីភ្នំពេញ ដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់។

ការឃាត់នេះ ធ្វើឡើងនៅភូមិអំពិល ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ​ កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣។ ចំពោះបទល្មើសខាងលើនេះ ក្រុមការងារបាននាំយកវត្ថុតាងបទល្មើសខាងលើនេះ ទៅរក្សាទុកនៅទីតាំងចត្តាឡីស័កសត្វរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕