(ភ្នំពេញ)៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ​ នារសៀលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣ បានដឹកនាំកិច្ចប្រជុំប្រចាំខែ ដែលមានការចូលរួមពីរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងអគ្គនាយកនៃក្រសួងអភិវឌ្ឍន៍ជនបទ នៅទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទ។

ក្នុងកិច្ចប្រជុំនេះដែរ លោករដ្ឋមន្ត្រីបានបញ្ជាក់ជូនថ្នាក់ដឹកនាំក្រសួងដែលទើបទទួលបានការបែងចែកភារកិច្ចថ្មី ត្រូវខិតខំបំពេញការងាររបស់ខ្លួនឲ្យមានប្រសិទ្ធភាព សំដៅធ្វើយ៉ាងណារួមគ្នាសម្រេចឲ្យបាននូវយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា៕