(ភ្នំពេញ)៖ សម្ដេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា អនុញ្ញាតឲ្យលោកស្រី ប៊ូរ ជៀនគូរ ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅកម្ពុជា ចប់អាណត្តិជួបសម្ដែងការគួរសម នៅព្រឹកថ្ងៃស្អែកនេះ។
បើតាមសេចក្ដីជូនដំណឹងរបស់នាយកដ្ឋានព័ត៌មាន នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ដែលចេញថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៦នេះ បានបញ្ជាក់ថា ជំនួបពិភាក្សា និងជម្រាបលា នេះនឹងត្រូវប្រព្រឹត្តទៅ នាម៉ោង៩៖០០ព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦ នៅវិមានរដ្ឋសភា៕