(ភ្នំពេញ)៖ ជាមួយគ្នានឹងការប្ដេជ្ញាចិត្តគាំទ្រ សេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលក្នុងការចូលរួមជាប្រទេសត្រួសត្រាយផ្លូវនៃគំនិតផ្តួចផ្តើម «កាតាលិករសកលស្តីពីការងារសមរម្យ និងកិច្ចគាំពារសង្គមសម្រាប់អន្តរកាលយុត្តិធម៌» សហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្ពុជា (CAMFEBA) បានបន្តចូលរួមក្នុងកិច្ចសន្ទនាទ្វេភាគីជាមួយក្រុមប្រឹក្សាសហជីពជាតិនៅកម្ពុជា (NTUC) ដើម្បីកំណត់អត្តសញ្ញាណ និងចំណោទបញ្ហាប្រឈម ព្រមទាំងអាទិភាពនៅក្នុងការអភិវឌ្ឍន៍ និងការអនុវត្តផែនទីបង្ហាញផ្លូវនៃកាតាលិករសកលរបស់កម្ពុជា។
នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ CAMFEBA ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៣នេះ បានឱ្យដឹងទៀតថា CAMFEBA និង NTUC បានសម្ដែងស្វាគមន៍ និងកោតសរសើរយ៉ាងខ្លាំងចំពោះការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការចូលរួមជាប្រទេសត្រួសត្រាយផ្លូវនៃគំនិតផ្ដួចផ្ដើមកាតាលិករសកល ដើម្បីអត្ថប្រយោជន៍សក្តានុពល សម្រាប់ទ្រទ្រង់សហគ្រាស និងការងារសមរម្យជូនបងប្អូនកម្មករនិយោជិតកម្ពុជា។
ភាគីទាំងពីរទទួលស្គាល់ពីសារៈប្រយោជន៍នៃកិច្ចសហការ និងការសម្របសម្រួលរវាងរាជរដ្ឋាភិបាល និងដៃគូសង្គម សម្រាប់ការអភិវឌ្ឍន៍ និងការសម្រេចបាននូវភាពជោគជ័យក្នុងការអនុវត្តផែនទីបង្ហាញផ្លូវនៃកាតាលិករសកលរបស់កម្ពុជា។ តាមរយៈការសន្ទនាទ្វេភាគី CAMFEBA និង NTUC បានប្តេជ្ញាចិត្តធ្វើការពិភាក្សា និងកំណត់នូវបញ្ហារួមមួយចំនួនទៀតផងដែរ៕
ខាងក្រោមនេះជាសេចក្តីប្រកាសព័ត៌មានរបស់ CAMFEBA៖