(ភ្នំពេញ)៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអនុញ្ញាតឱ្យគណៈប្រតិភូក្រុមហ៊ុន Cambodia Airports ដឹកនាំដោយលោក Emmanuel Menanteau នាយកគ្រប់គ្រងតំបន់សហរដ្ឋអាមេរិក អឺរ៉ុបខាងជើង អឺរ៉ុបខាងត្បូង និងអាស៊ីអាគ្នេយ៍ នៃក្រុមហ៊ុន VINCI Airports និងជាប្រធានប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក នៃក្រុមប្រឹក្សាអាកាសយានដ្ឋានអន្តរជាតិ (Airports Council International – ACI) ចូលជួបសម្តែងការអបអរសាទរ និងពិភាក្សាការងារលើការបន្តកិច្ចសហប្រត្តិបត្តិការ ក្នុងការអភិវឌ្ឍវិស័យដឹកជញ្ជូនសាធារណៈ ពីតំបន់ទីប្រជុំជនទៅកាន់អាកាសយានដ្ឋាន ទាំងក្នុងរាជធានីភ្នំពេញ និងក្រុងសៀមរាប។
ជំនួបនេះបានប្រព្រឹត្តទៅ នារសៀលថ្ងៃព្រហស្បតិ៍ ទី០៧ ខែកញ្ញា ឆ្នាំ២០២៣នេះ ដោយមានការចូលរួមផងដែរពី លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធ នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន៕