(កំពត)៖ យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» បានទៅដល់វិទ្យាល័យព្រះនរោត្តមរណឬទ្ធិ ស្ថិតនៅភូមិត្រពាំងធំ ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពតហើយ។
យុទ្ធនាការនេះបានធ្វើឡើងនាថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៣ ដែលមានលោកគ្រូ អ្នកគ្រូចូលរួមចំនួន ៥២នាក់ និងសិស្ស ៨៣៣នាក់។
នាឱកាសនោះដែរ លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងអំណរគុណដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់ ជាពិសេសលោកប្រធានមន្ទីរបរិស្ថានខេត្តកំពត ដែលបានចាប់ផ្តើមអនុវត្តន៍យុទ្ធនាការកាត់បន្ថយប្លាស្ទិកនៅតាមសាលារៀនចាប់ពីពេលនេះ។
សូមបញ្ជាក់ថា យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក បានចាប់ផ្តើមពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣។ យុទ្ធនាការនេះគឺរៀបចំឡើងដំបូងនៅតាមសាលារៀនទាំង៤៤ ដែលក្នុងនោះមានសិស្សសរុបចំនួនជាង ១,៨០០០នាក់ នៅក្នុងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ដើម្បីចូលរួចធ្វើឱ្យបរិស្ថានយើងស្អាតជានិច្ច៕