(ភ្នំពេញ)៖ រដ្ឋសភា បានចេញសេក្តីប្រកាសព័ត៌មានស្តីពីលទ្ធផល នៃជំនួបទ្វេភាគីរវាងសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា ជាមួយលោក គីម ជីន ព្យូ (Kim Jin Pyo) ប្រធានរដ្ឋសភានៃសាធារណរដ្ឋកូរ៉េ។ ជំនួបបានធ្វើឡើងនៅព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៣នេះ។

តាមរយៈសេចក្តីប្រកាសព័ត៌មានដែលបណ្តាញព័ត៌មាន Fresh News ទទួលបានបញ្ជាក់ថា លោក គីម ជីន ព្យូ និងលោកស្រី ព្រមទាំងគណៈប្រតិភូទាំងមូលបានអញ្ជើញមក បំពេញទស្សនកិច្ចជាផ្លូវការនិងមិត្តភាព នៅព្រះរាជាណាចក្រកម្ពុជា រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី ០៦ ដល់ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៣។ នេះគឺជាដំណើរទស្សនកិច្ច ជាប្រវត្តិសាស្រ្ត និងប្រកបដោយ អត្ថន័យដ៏ជ្រាលជ្រៅជាទីបំផុត៕

ខាងក្រោមនេះជាសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋសភា៖