(ហ្សាកាតា, ឥណ្ឌូនេស៊ី)៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី៧ ខែកញ្ញា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក យូន សក យ៉ល (Yoon Sok Yeol) ប្រធានាធិបតីសា​ធា​រណ​​រដ្ឋកូរ៉េ នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី។

ជំនួបនេះក្រៅតែពីការសម្តែងការគួរសមហើយនោះ ក៏ជាជំនួបដ៏មានសារៈសំខាន់ក្នុងការពង្រីកនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េផងដែរ៕