(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានចាត់តំណាងលោកវរសេនីយ៍ឯក វេ គឹមសុីម នាយការិយាល័យបុគ្គលិក នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដឹកនាំមន្ត្រីក្រោមឱវាទអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ឋ និងនាំយកនូវសារលិខិតរំលែកមរណទុក្ខ ព្រមទាំងបច្ច័យ ផ្តល់ជូនដល់ក្រុមគ្រួសារសពឧបាសក ខោ វីវៈ ត្រូវជាឪពុកក្មេកឧត្តមសេនីយ៍ត្រី សាន សុខសីហា ដែលបានទទួលមរណភាព កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣ ដោយរោគាពាធ និងកំពុងរៀបចំពិធីបុណ្យតាមប្រពៃណី នៅគេហដ្ឋានសពផ្ទះលេខ ២៩៧ ក្រុ១២ ភូមិវត្តរំដួល សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តដំបង។

ពិធីបុណ្យប្រារព្វពីថ្ងៃអង្គារ ដល់ថ្ងៃសុក្រ ជាថ្ងៃបង្ហេីយ និងយកទៅបញ្ចុះតាមប្រពៃណី។

ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ត្រី និងក្រុមគ្រួសារសព ក៏បានគោរពថ្លែងអំណរគុណចំពោះឯកឧត្តមអគ្គស្នងការ ដែលតែងតែយកចិត្តទុកដាក់ចំពោះមន្ត្រីក្រោមឱវាទ​ ទោះមានការមមាញឹកយ៉ាងណាក៏នាយឧត្តមសេនីយ៍ ស ថេត តែងតែឆ្លៀតពេលទោះមិនបានទៅផ្ទាល់ក៏ចាត់ចែងក្រុមការងារតំណាង​។

សូមគោរពជូនពរ នាយឧត្តមសេនីយ៍ ស ថេត ទទួលបាននូវសុខភាពល្អ និងសម្រេចជោគជ័យគ្រប់ភារកិច្ច៕