(ភ្នំពេញ)៖ លោក ហួត ហាក់ ដែលទើបឡើងកាន់តំណែងជារដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានចេញសារថ្លែងអំណរព្រះគុណទូលថ្វាយព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា និងថ្លែងអំណរគុណចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានត្រាស់បង្គាប់តែងតាំង និងផ្ដល់សេចក្ដីទុកចិត្តដល់រូបលោកកាន់តួនាទីជារដ្ឋមន្ត្រីក្រសួងអធិការកិច្ច។
នៅក្នុងសារលិខិតនោះដែរ លោករដ្ឋមន្ត្រី ហួត ហាក់ បានប្ដេជ្ញាបន្តការអភិវឌ្ឍវិស័យអធិការកិច្ចឱ្យកាន់តែមានភាពរីកចម្រើនទៀត សំដៅលើកកម្ពស់អភិបាលកិច្ចល្អ ស្របតាមកម្មវិនធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលត្រូវបានដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត៕
ខាងក្រោមនេះជាសារលិខិរបស់រដ្ឋមន្ត្រីក្រសួងអធិការកិច្ច៖