(ហ្សាកាតា, ឥណ្ឌូនេស៊ី)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៧ ខែកញ្ញា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក ណារិនដ្រា ម៉ូឌី (Narendra Modi) នាយករដ្ឋមន្ត្រីឥណ្ឌា បានឆ្លៀតស្វាគមន៍គ្នា មុនពេលចាប់ផ្តើមកិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌា។
ក្នុងជំនួបនោះលោកនាយករដ្ឋមន្ត្រីឥណ្ឌា បានសម្តែងនូវការអបអរសាទរសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕