(កំពង់ធំ)៖ នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៣ បេសកកម្មមួយថ្ងៃពេញរបស់ លោក ងួន រាសី អភិបាលរងខេត្តកំពង់ធំ បានឲ្យដឹងថា ការវិនិយោគដំណាំកៅស៊ូរបស់សម្ព័ន្ធឧស្សាហកម្មកៅស៊ូវៀតណាម C.R.C.K បាននិងកំពុងចូលរួមចំណែកយ៉ាងច្រើនដល់កម្ពុជា ដោយបានរួមចំណែកដល់ការរីកចម្រើនសេដ្ឋកិច្ចកម្ពុជា និងបានបង្កើតការងារដល់ប្រជាជនកម្ពុជា ។
អភិបាលរងខេត្តកំពង់ធំ ស្វាមគមន៍យ៉ាងកក់ក្តៅនិងកោតសសើរ ចំពោះក្រុមហ៊ុនសម្ព័ន្ឋឧស្សាហកម្មកៅស៊ូវៀតណាម ដែលបានខិតខំបណ្តាក់ទុនធ្វើការវិយោគនៅកម្ពុជា រហូតទទួលបានជោគជ័យដ៏ល្អប្រសើរ ដើម្បីបំពេញសេចក្តីត្រូវការក្នុងការនាំចេញទៅកាន់ប្រទេសនានា ដែលជាទីផ្សារដ៏ធំបំផុតរបស់កៅស៊ូវៀតណាម។
កម្ពុជាសង្ឃឹមថា សម្ព័ន្ធឧស្សាហកម្មកៅស៊ូវៀតណាម នឹងបន្តខិតខំសហការការងារលើការគ្រប់គ្រងដំណាំកៅស៊ូ និងខ្សែច្រវាក់ផលិតកម្ម ឲ្យកាន់តែបានល្អថែមទៀតជាមួយអគ្គនាយកដ្ឋានកៅស៊ូកម្ពុជា ដើម្បីសម្រេចបានលទ្ធផលដ៏ល្អនាពេលខាងមុខ។
លោកបន្ថែមថា ដំណាំកៅស៊ូបានចូលរួមចំណែកបង្កើនគម្របដីបៃតងយ៉ាងឆាប់រហ័សនៅកម្ពុជា ហើយថែមទាំងបានចូលរួមចំណែកកសាងហេដ្ឋារចនាសម្ព័ន្ធនៅជនបទផងដែរ ហើយការវិនិយោគដំណាំកៅស៊ូរបស់សម្ព័ន្ឋឧស្សាហកម្មកៅស៊ូវៀតណាម បាននិងកំពុងចូលរួមចំណែកយ៉ាងច្រើនដល់កម្ពុជាគឺ៖
១៖ រួមចំណែកដល់ការរីកចម្រើនសេដ្ឋកិច្ចកម្ពុជា
២៖ បានបង្កើតការងារដល់ប្រជាជននៅតំបន់ជនបទជាច្រើននាក់ ពិសេសតាមបណ្តាតំបន់ដែលក្រុមហ៊ុនកំពុងវិនិយោគ
៣៖ ដំណាំកៅស៊ូបានចូលរួមចំណែកបង្កើនគម្របដីបៃតងយ៉ាងឆាប់រហ័សនៅកម្ពុជា
៤៖ បានចូលរួមចំណែកកសាងហេដ្ឋារចនាសម្ព័ន្ធនៅជនបទផងដែរ។
ថ្ងៃដដែលនោះលោកងួន រាសី អភិបាលរងខេត្តកំពង់ធំ បានដឹកនាំមន្ត្រីជំនាញ និងក្រុមការងារ ចុះពិនិត្យសហគ្រាសធុនតូច រោងម៉ាស៊ីនកិនស្រូវរបស់លោក រស់ សុផារិទ្ធ ស្ថិតនៅភូមិស្លា ឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ។ ក្នុងឆ្នាំ ២០១៨ ដៃគូរសហការជាមួយដៃគូរផ្សេងរួមមានការឧបត្ថម្ភពីរដ្ធតាមរយៈ ARDB ADB ថែមឡសម្ងួតជាជំនួយADB ហើយអាចផលិតនាំចេញបាន ៣០០ទៅ៥០០តោនក្នុងមួយខែដោយ ទាញកម្មករ ២៨នាក់/ស្រី១៥នាក់ និងហើយបន្តពិនិត្យ សិប្បកម្មកែច្នៃត្រី របស់លោកសួង សោភ័ណ ស្ថិតនៅភូមិកំពង់ក្តី ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ ។ ចាប់ផ្តើមកែច្នៃត្រី ជាមួយម្តាយ តាំងពីឆ្នាំ ២០១១ រហូតដល់បច្ចុប្បន្ន៕