Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រុមឧទ្ទាម Taliban នៅប៉ាគីស្ថាន អះអាងថា ខ្លួនជាអ្នកបំផ្ទុះគ្រាប់បែក​ នៅមន្ទីរពេទ្យស្លាប់ជាង៩០នាក់ និងជាង៥០នាក់រងរបួស

09-08-2016 08:24

(ប៉ាគីស្ថាន)៖ ​យោងតាមការចេញផ្សាយជាបន្តបន្ទាប់ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួរ ចេញផ្សាយនៅព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៦ឲ្យដឹងថា ក្រុមឧទ្ទាម Jamaat-ur-Ahrar ដែលជាបណ្តាញរបស់ក្រុមឧទ្ទាម Taliban នៅប្រទេសប៉ាគីស្ថាន បានចេញមុខអះអាងថា សមាជិកនៃក្រុមរបស់ខ្លួន ជាអ្នកបំផ្ទុះគ្រាប់បែក ដែលបានសម្លាប់ មនុស្សចំនួន៩៣នាក់ និងជាង៥០នាក់ផ្សេងទៀត បានទទួលរងរបួស។

សូមជំរាបថា ករណីបំផ្ទុះគ្រាប់បែកមួយបានកើតឡើង នៅក្នុងមន្ទីរពេទ្យ​មួយកន្លែង​នៅ​ទីក្រុង Quetta ប្រទេសប៉ាគីស្ថាន ហើយក្នុងចំណោមអ្នកស្លាប់ និងរបួសភាគច្រើនគឺជា​មេធាវី ដែល​ពួកគាត់បាន​មក​មន្ទីរពេទ្យ​ ដើម្បី​សួរសុខទុក្ខមិត្តរួមការងារ៕