(ស្វាយរៀង)៖ នាយឧត្តមសេនីយ៍ សៅ សុខា សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារគណបក្សចុះជួយខេត្តស្វាយរៀង និងជាប្រធានក្រុមការងារចុះមូលដ្ឋាន ស្រុករមាសហែក បានអញ្ជើញចុះតាមឃុំទាំង១៦ នៅស្រុករមាសហែក ខេត្តស្វាយរៀង ដើម្បីសំណេះសំណាល និងថ្លែងអំណរគុណម្ចាស់ឆ្នោត ដែលបានបោះជូនគណបក្សប្រជាជនកម្ពុជា រហូតទទួលបានជ័យជម្នះយ៉ាង ភ្លុកទឹកភ្លុកដី និយាយជារួម ទូទាំងប្រទេស និងនិយាយដោយឡែក សម្រាប់ស្រុករមាសហែក ខេត្តស្វាយរៀងតែម្តង។
ខាងក្រោមនេះជាសកម្មភាពរបស់នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញចុះជួបសំណេះសំណាល និងថ្លែងអំណរគុណម្ចាស់ឆ្នោតនៅតាមឃុំស្រុករមាសហែក៖