(ភ្នំពេញ)៖ នៅក្នុងទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូនេស៊ី នៅរសៀល ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានជួបពិភាក្សាការងារជាមួយ លោក លី ឈាង (LI Qiang) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន។
ជំនួបពិភាក្សាការងារនេះធ្វើឡើងនៅក្រៅកិច្ចប្រជុំកំពូលអាស៊ាន បូក៣លើកទី២៦ ដែលជាកិច្ចប្រជុំរវាងមេដឹកនាំប្រទេសសមាជិកអាស៊ាន រួមជាមួយប្រទេសក្នុងតំបន់៣ទៀត រួមមានចិន ជប៉ុន និងសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង)៕