(កំពង់ឆ្នាំង)៖ រថយន្តកូរ៉េមួយគ្រឿងដឹកកម្មករពី៤០ទៅ៥០នាក់ បានបើកបុកចូលផ្ទះប្រជាពលរដ្ឋ ស្ថិតនៅតាមផ្លូវជាតិលេខ៥ ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បណ្តាលឲ្យក្រឡាប់ រងរបួសធ្ងន់ស្រាលទាំងម្ចាស់ផ្ទះ និងកម្មករចំនួន៧នាក់ នាព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៦នេះ។

សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា មូលហេតុដែលនាំឲ្យមានគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ គឺបណ្តាលមកផ្លូវកោង ហើយអ្នកបើកបង្កើនល្បឿនពេក។

ក្រោយកើតហេតុជនរងគ្រោះ ដែលមានម្នាក់រងរបួសធ្ងន់នោះ ត្រូវបានគេជួយដឹកទៅកាន់មន្ទីរពេទ្យភ្លាមៗផងដែរ៕