(ហ្សាកាតា, ឥណ្ឌូនេស៊ី)៖ នៅព្រឹកថ្ងៃពុធ ទី៦ ខែកញ្ញា ឆ្នាំ២០២៣នេះ លោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត​ បានអញ្ជើញចូលរួមកម្មវិធីនានា ជាមួយភរិយាថ្នាក់ដឹកនាំ នៃបណ្តា​ប្រទេស​សមាជិកអាស៊ាន និងដៃគូអាស៊ាន ដែលមានចំនួនប្រមាណ ១១រូប។

កម្មវិធីនេះ រៀបចំដោយភរិយារបស់ប្រធានាធិបតីឥណ្ឌូនេស៊ី ដើម្បីស្វាគមន៍​ភរិយា​មេដឹក​នាំ​អាស៊ាន និងដៃគូរបស់អាស៊ានទស្សនាក្នុងកំលុងអមស្វាមីបំពេញការងារនៅប្រទេសឥណ្ឌូនេស៊ី។

ក្នុងកម្មវិធីនោះ មានការសម្តែង និងបង្ហាញអំពីសិល្បៈ វប្បធម៌ចម្រុះ និងមានការដាក់តាំង​បង្ហាញ​ផលិតផលក្នុងស្រុកនានា នៃប្រទេសឥណ្ឌូណេស៊ី ដែលបានរៀបចំឡើងនៅសួន Taman Mini Indonesia Indah ក្នុងទីក្រុងហ្សាការតា៕