ប្រុសម្នាក់ជិះកង់ ត្រូវរថយន្តបុកពីក្រោយ ស្លាប់យ៉ាងអាណោចអាធ័ម នៅស្រុកបាកាន
09-08-2016 07:57
(ពោធិ៍សាត់)៖ បុរស់ម្នាក់កំពុងជិះកង់ ត្រូវរថយន្តមិនស្គាល់ម៉ាក បុកពីក្រោយបែកក្បាលដាច់ជើង ស្លាប់យ៉ាងអាណោចអាធ័ម។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនៅព្រឹក ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៦ ត្រង់ចំណុចខាងកើតបង្គោលគីឡូម៉ែត្រ១៩៧ ចម្ងាយ១០០ម៉ែត្រ លើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិ ឃុំស្នាមព្រះស្រុកបាកាន ខេត្តពោធិ៍សាត់។
លោក យ៉ែម យឿន អធិការរងនគរបាលស្រុកបាកាន បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងនៅមុននេះថា សាកសពជនរងគ្រោះ ត្រូវបានគេស្គាល់ឈ្មោះថា ព្រំ ម៉ៃ ភេទប្រុស អាយុ៥៤ឆ្នាំ រស់នៅភូមិបាក់ព្រីង ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់។
លោកអធិការបានបន្តថា សាកសពជនរងគ្រោះ ត្រូវបានរថយន្តមិនស្គាល់ម៉ាកបុគពីក្រោយ ហើយកិនបែកក្បាលដាច់ជើងស្លាប់យ៉ាងអាណោចអាធ័ម។
បច្ចុប្បន្នសាកសពត្រូវបានដឹក តាមគោយន្តទៅផ្ទះធ្វើបុណ្យតាមប្រពៃណី ចំណែករថយន្តដែលបង្កកម្លាំងនគរបាលមូលដ្ឋានកំពុងទំនាក់ស្ទាក់ចាប់ មកចាត់ការតាមច្បាប់៕