Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ចិន នាំមុខវិញ ពីការឈ្នះមេដាយបានច្រើនជាងគេ នៅ Olympic Games 2016

09-08-2016 06:47

(ក្រុងរីយ៉ូ)៖ ក្រុមអត្តពលិកចិន បានកំពុងនាំមុខគេបណ្តោះអាសន្ន ពីការឈ្នះមេដាយមាសបាន ៤គ្រឿងច្រើនជាងគេ ក្នុងព្រឹត្តិការណ៍កីឡា Olympic Games 2016 នៅប្រទេសប្រេស៊ីល គិតត្រឹមព្រឹកថ្ងៃអង្គារ ទី០៩ ខែសីហានេះ (ម៉ោងនៅកម្ពុជា) នេះបើយោងតាមតារាង Rio 2016។

ជាមួយគ្នានោះ ប្រទេសមហាអំណាចអាមេរិក បានធ្លាក់មកឈរនៅលេខ៣ វិញ ខណៈលេខ២ បានទៅអត្តពលិកមកពីអូស្រ្តាលី ឈ្នះមេដាយមាសបាន ៤គ្រឿងដែរ តែមិនទាន់បានឈ្នះមេដាយប្រាក់នោះទេ ដោយអាមេរិក ឈ្នះមេដាយមាស បាន៣គ្រឿងនៅឡើយ។

សម្រាប់អត្តពលិកថៃ បានកំពុងនាំមុខផងដែរ ក្នុងចំណោម៤ប្រទេសនៅអាស៊ាន ដែលបានឈ្នះមេដាយនៅអូឡាំពិក រដូវក្តៅ ឆ្នាំ២០១៦ ដោយបានឈ្នះមេដាយ ៤គ្រឿង មាស២ ប្រាក់១ និងមេដាយសំរឹទ្ធ១គ្រឿង គ្រាដែលវៀតណាម ឥណ្ឌូនេស៊ី និងហ្វីលីពីន ទើបឈ្នះបានមេដាយ១គ្រឿងដូចគ្នា។

រីឯអត្តពលិកកម្ពុជាវិញ នឹងចាប់ផ្តើមប្រកួតថ្ងៃនេះហើយ ប្រភេទកីឡាហែលទឹក ចម្ងាយ១០០ម៉ែត្រសេរី ដោយកីឡាករ ពូ សុវិជ្ជា៕