(ភ្នំពេញ)៖ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងយុត្តធម៌ បានចេញសេចក្តីសម្រេចចាត់តាំងអ្នកនាំពាក្យចំនួន ៤រូប សម្រាប់នីតិកាលទី៧។ នេះបើតាមសេចក្តីសម្រេចដែលបណ្តាញព័ត៌មាន Fresh News ទើបទទួលបាននៅព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៣ ។

សមាសភាពដែលរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានសម្រេចតែងតាំងជាអ្នកនាំពាក្យមានដូចខាងក្រោម៖

១៖ លោក ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌
២៖ លោក គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌
ទី៣៖ លោកស្រី ប៉ែន ផល្លីការ ប្រធាននាយកដ្ឋានកិច្ចការយុត្តិធម៌ព្រហ្មទណ្ឌ និងនគរបាលយុត្តិធម៌
និងទី៤៖ លោកស្រី ឌីម៉ូឡានី ប្រធាននាយកដ្ឋានទំនាក់ទំនងអន្តរជាតិ និងសហប្រតិបត្តិការផ្នែកច្បាប់៕

ខាងក្រោមនេះជាសេចក្តីសម្រេចរបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌៖