(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើន​បាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ ក្រសួងសុខាភិបាល៖ ថ្ងៃនេះមិនមានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩នោះទេ ខណៈអ្នកជាសះស្បើយក៏គ្មានដែរ

២៖ សហរដ្ឋអាមេរិក ថាលោក គីម ជុងអ៊ុន មានគម្រោងធ្វើទស្សនកិច្ចទៅជួបលោក ពូទីន នៅរុស្ស៉ី

៣៖ សេចក្ដីព្រាងច្បាប់បង្កើត ក្រសួងអធិការកិច្ច និងរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ត្រូវបានបញ្ជូនទៅគណៈកម្មការជំនាញរដ្ឋសភា ពិនិត្យ និងសិក្សា

៤៖ ឥណ្ឌូណេស៊ី រំឮកអាស៊ានឡើងវិញ កុំឱ្យក្លាយជាកូនអុករបស់មហាអំណាច ខណៈកិច្ចប្រជុំអាស៊ានចាប់ផ្ដើម

៥៖ នាយករដ្ឋមន្ត្រីកម្ពុជា វៀតណាម និងឡាវ ឯកភាពគ្នាបន្តអនុវត្តយន្តការកំណត់ព្រំដែនរវាងប្រទេសទាំងបី ឱ្យបញ្ចប់ទាំងស្រុងនាពេលឆាប់ៗខាងមុខ និងជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំថែមទៀត

៦៖ ចិនថា កិច្ចសហប្រតិបត្តិការក្រោមគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ ជាមួយអ៉ីតាលី មានផ្លែផ្កា

៧៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាមេដឹកនាំអាស៊ានមានវ័យក្មេងជាងគេបំផុត ដែលកំពុងចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងហ្សាកាតា

៨៖ អ៊ុយក្រែន រាយការណ៍ពីភាពរីកចម្រើន នៅភាគខាងត្បូង និងភាគខាងកើត

៩៖ សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យស្តីពី​ ការរៀបចំ​ និងការប្រព្រឹត្តទៅរបស់គណ:កម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណមតិ

១០៖ មេដឹកនាំតៃវ៉ាន់ ធ្វើទស្សនកិច្ចទៅកាន់អេស្វាទីនី ជាសម្ព័ន្ធមិត្តការទូតចុងក្រោយបំផុត ក្នុងតំបន់អាហ្វ្រិក

១១៖ សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើសុំកិច្ចគាំទ្រពីនាយករដ្ឋមន្រ្តីម៉ាឡេស៊ី សម្រាប់គម្រោង នៃការសាងសង់ខ្សែបញ្ជូនថាមពលក្រោមសមុទ្រ ទៅកាន់សិង្ហបុរី

១២៖ ប្រធានាធិបតីកូរ៉េខាងត្បូង ថានឹងជំរុញឱ្យមានការឆ្លើយតបយ៉ាងរឹងមាំ ចំពោះកូរ៉េខាងជើង នៅឯកិច្ចប្រជុំកំពូលអាស៊ាន

១៣៖ កម្ពុជានឹង នាំចេញអង្ករ ២៥ម៉ឺនតោនក្នុងមួយឆ្នាំ ទៅប្រទេសឥណ្ឌូនេស៊ី

១៤៖ Reuters: អតីតមេដឹកនាំមីយ៉ាន់ម៉ា លោកស្រី អោងសាន ស៊ូជី កំពុងមានជំងឺ

១៥៖ នាយឧត្តមសេនីយ៍ ស ថេត ដាក់ចេញការណែនាំ៥ចំណុច ដល់ថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ សំដៅពង្រឹងប្រសិទ្ធភាពការងារ និងការទទួលខុសត្រូវ

១៦៖ ម៉ាឡេស៉ី អំពាវនាវឲ្យមានវិធានការយ៉ាងម៉ឺងម៉ាត់ លើរបបយោធាមីយ៉ាន់ម៉ា ខណៈមេដឹកនាំអាស៊ានកំពុងជួបប្រជុំគ្នា

១៧៖ ជំនួបជាមួយអគ្គលេខាធិការអាស៊ាន, ប្រមុខការទូតកម្ពុជា បញ្ជាក់អំពីសារៈសំខាន់នៃការជំរុញកិច្ចខិតខំប្រឹងប្រែង កសាងសហគមន៍អាស៊ាន

១៨៖ លោក Marcos ថាហ្វីលីពីនត្រៀមខ្លួនជាស្រេច ដើម្បីកាន់តំណែងជាប្រធានអាស៊ានជំនួសមីយ៉ាន់ម៉ា នៅឆ្នាំ២០២៦

១៩៖ លោក Srettha និងគណៈរដ្ឋមន្ត្រីរបស់លោក ធ្វើសច្ចាប្រណិធានជាផ្លូវការ ចំពោះមុខព្រះមហាក្សត្រថៃ

២០៖ វិភាគអន្តរជាតិ៖ កិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០២៣៖ តើគេអាចរំពឹងអ្វីខ្លះ?

- ព័ត៌មាន Fresh News Plus

១៖ Google និង Meta កំពុងប្រឈមមុខនឹងច្បាប់ថ្មីនៅម៉ាឡេស៊ីជុំវិញការទាមទារឱ្យទូទាត់ប្រាក់សម្រាប់មាតិកាព័ត៌មាន

២៖ ការចោទប្រកាន់លើតារាចម្រៀង IU ពីករណីលួចចម្លងស្នាដៃចម្រៀង ត្រូវបានរកឃើញថា មិនជាប់ពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌទេ

៣៖ Antony របស់ Man Utd ត្រូវបានដកឈ្មោះចេញពីក្រុមប្រេស៊ីល ក្រោយផ្ទុះរឿងអាស្រូវផ្លូវភេទ

៤៖ រយៈពេល ១៨ឆ្នាំ ខ្សែការពារ Ramos វិលមកក្លិបដើមកំណើតបាល់ទាត់អាជីពវិញ

៥៖ Xiaomi លក់ស្មាតហ្វូនអស់ ១លានគ្រឿងក្នុងប្រទេសឥណ្ឌាត្រឹមតែរយៈពេល ១ខែ

៦៖ Huawei គ្រោងបើកមជ្ឈមណ្ឌលទិន្នន័យ «Cloud» នៅអារ៉ាប៊ីសាអូឌីត

៧៖ តួប្រុសក្នុងរឿង «Wednesday» លោក Percy Hynes White ចាកចេញពីភាពយន្តមួយនេះ ក្រោយមានរឿងអាស្រូវផ្លូវភេទជាមួយនារីម្នាក់

៨៖ ក្លិបនៅលីគ Saudi Pro League នឹងទៅប្រកួតនៅអ៊ីរ៉ង់ បន្ទាប់ពីការហាមឃាត់លើការធ្វើដំណើរត្រូវបានដក

៩៖ កីឡាករបាល់ទាត់ជម្រើសជាតិប៉ាណាម៉ា Gilberto Hernández ត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់


Download & Join គ្រប់បណ្តាញព័ត៌មាន Fresh News ដើម្បីទទួលបានព័ត៌មានថ្មីៗផ្លូវការ

http://onelink.to/freshnews (App)
https://t.me/freshnewsasia (Telegram)